សហគមន៍អន្តរជាតិប្រតិកម្មយ៉ាងខ្លាំងក្លាបន្ទាប់ពីប្រទេសកូរ៉េខាងជើងប្រកាសសាកល្បងគ្រាប់បែក H


សហគមន៍អន្តរជាតិប្រតិកម្មយ៉ាងខ្លាំងក្លាបន្ទាប់ពីប្រទេសកូរ៉េខាងជើងប្រកាសសាកល្បងគ្រាប់បែក H - ảnh 1
សហគមន៍អន្តរជាតិប្រតិកម្មយ៉ាងខ្លាំងក្លាបន្ទាប់ពីប្រទេសកូរ៉េខាងជើងប្រកាសសាកល្បងគ្រាប់បែក H (Image: VNA)

(VOVworld) – ក្នុងការសន្ទនាតាមទូរស័ព្ទររវាងនាយករដ្ឋមន្ត្រីជប៉ុន លោក
Shinzo Abe និងប្រធានាធិបតីអាមេរិក លោក Barack Obama នាព្រឹកថ្ងៃទី ៧
 មករា ថ្នាក់ដឹកនាំទាំងពីររូបបានទទួលស្គាល់ផែនការសហការជិតស្និតសំដៅ
 ប្រតិកម្មចំពោះការសាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ នាថ្ងៃទី ៦ មករាកន្លងទៅ។ នាយករដ្ឋមន្ត្រីជប៉ុន លោក
 Shinzo Abe បានលើកច្បាស់ថា៖ សហគមន៍អន្តរជាតិគប្បីមានវិធានការចាំបាច់
ឲ្យមានការប្តេជ្ញាសំដៅទប់ស្កាត់ព្យុងយ៉ាងមានទង្វើបង្ករឿងហេតុនាពេល
ខាងមុខ។ ប្រធានាធិបតីអាមេរិក លោក Obama បានអះអាងថា៖ អាមេរិកនឹង
មានវិធានការសំដៅធានាសន្តិសុខរបស់ជប៉ុននិងបណ្ដាប្រទេសសម្ព័ន្ធមិត្ត។
 នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fuimo Kishida ក៏បានធ្វើការ
ចរចារតាមទូរស័ព្ទរជាមួយសមភាគីសហភាពអឺរ៉ុប (EU) និងកូរ៉េខាងត្បូងដើម្បី
ផ្លាស់ប្តូរព័ត៌មានអំពីការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាងផងដែរ។ ភាគីនា
នាសុទ្ធតែឯកភាពថា៖ សហគមន៍អន្តរជាតិរួមមាន អ.ស.ប. និងក្រុម G7 គប្បី
សហការនិងប្រតិកម្ម និងខ្លាំងក្លាចំពោះរឿងហេតុនេះ។

        នាថ្ងៃទី ៦ មករា ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានប្រជុំជាបន្ទាន់សំដៅ
 ពិភាគ្សាវិធានការទប់ទល់នឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះដោយសារប្រទេសកូរ៉េខាង
ជើងបានប្រកាសសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន (ឬហៅថាគ្រាប់បែក H) នា
ថ្ងៃដដែល។ ប្រទេសជាសមាជិកក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានអះអាងថា៖
នេះគឺជាការំលោភដ៏ច្បាស់លាស់លើសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សារសន្តិសុខ
 អ.ស.ប. ក៏ដូចជា យន្តការមិនរីករាលដាលនុយក្លេអ៊ែរ។ អគ្គលេខាធិការ អ.ស.ប
. លោក Ban Ki-moon បានថ្កោលទោសយ៉ាងខ្លាំក្លាទង្វើរបស់ព្យុងយ៉ាងហើយ
សង្កត់ធ្ងន់ថា៖ ប្រទេសនេះត្រូវបញ្ចប់ដំណើការសាកល្បងនុយក្លេអ៊ែរនេះភ្លាម
មួយរំពិច។ ក្នុងពេលនោះ រដ្ឋអំណាចអាល្លឺម៉ង់បានអំពាវនាវឲ្យព្យុងយ៉ាងមាន
ទង្វើឲ្យសមស្របនឹងសេចក្តីសម្រេចចិត្តទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. ព្រមទាំង កោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ​នៅ បែកឡាំងដើម្បី
បំភ្លឺព័ត៌មានពោលខាងលើ។ថ្លែងមតិនៅកិច្ចប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ
ជាតិកូរ៉េខាងត្បូង ប្រធានាធិបតីនៃប្រទេសនេះ លោកស្រី Park Geun-hye បាន
ថ្កោលទោសការ សាកល្បងគ្រាប់បែក H របស់កូរ៉េខាងជើង ព្រមទាំង អំពាវនាវ
ឲ្យសហគមន៍ អន្តរជាតិបង្កើនបទដាក់ទណ្ឌកម្មដើម្បីទាមទាឲ្យព្យុងយ៉ាងត្រូវ
សងថ្លៃពីការ រំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។
 កងទ័ពរបស់ កូរ៉េខាងត្បូងបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ហើយ
ប្រកាសនឹងអនុវត្ត  វិធានការចាំបាច់រួមជាមួយកិច្ចសហប្រតិបត្តិការរបស់អាមេរិក
ទៀតផង។

ខណៈដែល ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ៦ មករា រដ្ឋាភិបាល អាមេរិកបាន
អះអាងថា៖ លទ្ធផលវិភាគដំបូងដែលប្រទេសនេះទើបនឹងអនុវត្ត មិនត្រូវគ្នា
ជាមួយសេចក្តីប្រកាសរបស់កូរ៉េខាងជើងស្តីពីការសាកល្បង គ្រាប់បែក H
 ប្រកបដោយជោគជ័យទេ។ មជ្ឈដ្ឋានអ្នកជំនាញការអាមេរិកបាន ចាត់ទុកថា៖ ឧបករណ៍នុយក្លេអ៊ែរដែលប្រទេសកូរ៉េខាងជើងទើបនឹងដំណើរការ សាកល្បង
មិនម៉ែនជាគ្រាប់បែក H ទេ។ តាមនោះ គេត្រូវប្រើពេលច្រើនថ្ងៃ ដើម្បីកំណត់
ច្បាស់លាស់ឧបករណ៍ដែលព្យុងយ៉ាងបានធ្វើការសាកល្បង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ