(VOVworld)-សឹង្ហបុរីបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពកសាង កោះដោយខុសច្បាប់នៅប្រជុំកោះ Truong Sa នឹងបង្កើនភាពតានតឹងក្នុងតំបន់។ ប្រការនេះបានបកស្រាយនូវមូលហេតុដែលសឹង្ហបុរី “បើកភ្លើងខៀវ” សម្រាប់ អាមេរិកដាក់ពង្រាយយន្តហោះសង្កេត P-8 Poseidon សំដៅបង្កើនសន្តិសុខ នៅសមុទ្រខាងកើតនាពេលខាងមុខ។ យោងតាមសារព័ត៌មានហិរញ្ញវត្ថុរបស់ អង់គ្លេសច្បាប់ចេញផ្សាយនាថ្ងៃទី១៤ធ្នូថា កាយវិការនេះរបស់អាមេរិកគឺ សំដៅទប់ទល់ជាមួយនឹងវត្តមានយោធាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃរបស់ចិននៅសមុទ្រខាងកើត។
ក្នុងពេលជាមួយគ្នានោះ មជ្ឈដ្ឋានមន្ត្រីយោធាអាមេរិកនាថ្ងៃទី១៤ធ្នូ បាន
ឲ្យដឹងថា ពីឥឡូវនេះរហូតដល់ចុងឆ្នាំ២០១៥ កងទ័ពជើងទឹកអាមេរិកប្រហែល ជានឹងមិនអនុវត្តបន្ថែមសកម្មភាពយាមល្បាតជំវិញ កោះសិប្បនិម្មិត ដោយចិនកសាងខុសច្បាប់នៅសមុទ្រខាងកើតឡើយ៕