សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាមគប្បីផ្លាស់ប្តូរថ្មី
(VOVWORLD) - សមាគមសហគ្រាសខ្នាតតូចនិងមធ្យមវៀតណាមគប្បីបន្តលើកកំពស់សមត្ថភាពនិងកិត្យានុភាពរបស់ខ្លួនចូលរួមយ៉ាងសកម្ម
ថែមទៀតចូលក្នុងការងារវិវាទសង្គមនិងដំណើរការកសាងចេញផ្សាយឯកសារច្បាប់ទាក់ទិនដល់សកម្ម ភាពរបស់សហគ្រាស។
(VOVworld) - សមាគមសហគ្រាសខ្នាតតូចនិងមធ្យមវៀតណាមគប្បីបន្តលើកកំពស់សមត្ថភាពនិងកិត្យានុភាពរបស់ខ្លួន ចូលរួមយ៉ាងសកម្មថែមទៀតចូលក្នុងការងារ វិវាទសង្គមនិងដំណើរការកសាងចេញផ្សាយឯកសារច្បាប់ទាក់ទិនដល់សកម្ម ភាពរបស់សហគ្រាស។ នេះជាសំណើរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅជំនួបសន្ទនាជាមួយសមាគមសហគ្រាសខ្នាតតូចនិង មធ្យមវៀតណាមដេលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ មិនា។ រួមជាមួយ គ្នានោះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យមជ្ឈដ្ឋានសហគ្រិនគប្បី ម្ចាស់ការផ្លាស់ប្តូរថ្មី អនុវត្តភាពជឿន
លឿនវិទ្យាសាស្ត្របច្ចេកវិទ្យា វិធានការកែលំ អសមត្ថភាពគ្រប់គ្រងសហគ្រាសសំដៅលើកកំពស់ទិន្នផលពលកម្មគុណភាព ការប្រកួតប្រជែងរបស់ផលិតផលរបស់សហគ្រាសដើម្បីមិនទទួលបរាជ័យនៅ ទីផ្សារក្នុងប្រទេស។ ប្រធានរដ្ឋសភាក៏បានអះអាងដែរថា រដ្ឋសភានឹងបន្តផ្ទៀង ស្តាប់និងសន្ទនាជាមួយបណ្ដាសហគ្រាស ជាពិសេសគឺសហគ្រាសខ្នាតតូចនិង មធ្យម ព្រមទាំងនឹងបង្កើនសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតតាម ជំនាញជាមួយបណ្ដាសហគ្រាស៕