សហគ្រាសវៀតណាមវិនិយោគលើការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក
(VOVWORLD) - ជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៃពាណិជ្ជកម្មអេឡិចត្រូនិក អាជីវកម្មវៀតណាមជាច្រើនកំពុងវិនិយោគលើការអភិវឌ្ឍបណ្តាញលក់ទំនិញអនឡាញ។ និន្នាការនេះ ត្រូវបានចាត់ទុកថាសមស្រប់សម្រាប់ការទទួលបានអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
របាយការណ៍ពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះរបស់ OpenGov Asia បានបង្ហាញថា វៀតណាមបានលេចចេញជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក រីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក របស់វៀតណាមមានអត្រាកំណើនប្រកបដោយស្ថិរភាព ជាមួយអត្រាកំណើនប្រចាំឆ្នាំជាមធ្យមខ្ពស់បំផុតក្នុងពិភពលោក ចាប់ពី ១៦ ទៅ ៣០% ។
រូបភាព៖ VGP |
ក្នុងពេលនោះ បើយោងតាមការស្ទង់មតិរបស់សមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម បច្ចុប្បន្ននេះ ជាងពាក់កណ្តាលនៃអាជីវកម្មនៅទូទាំងប្រទេសបានប្រើប្រាស់បណ្តាញលក់ទំនិញអនឡាញ ហើយអាជីវកម្មជាង ២៤% បានចូលរួមក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបណ្ឌិត Vo Tri Thanh អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកថា ៖ “ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក គឺជាសក្តានុពល និងឱកាសដ៏ធំធេង។ មិនមែនជារឿងចៃដន្យទេដែលយើងចាត់ទុកការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាឱកាសមាសសម្រាប់វៀតណាមក្នុងនាមជាប្រទេសដើរពីក្រោយ ក្នុងការតាមទាន់ ដើម្បីដើរទន្ទឹមនឹងសម័យកាលនិងប្រទេសដទៃទៀត។ ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាកត្តាដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចឌីជីថល។ នេះគឺជាវិស័យដែលតាមផ្សារភ្ជាប់យ៉ាងល្អបំផុតរវាង "និម្មិត" ជាមួយ "ការពិត" ។ ពេលខ្លះយើងក្រឡេកមើលពិភពនិម្មិត ពិភពឌីជីថលគឺដាច់ដោយឡែកពីពិភពការពិត ហើយអ្វីដែលសំខាន់បំផុតអំពីសេដ្ឋកិច្ចឌីជីថលគឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពិត”៕