សហគ្រាសឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា។
មុនដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំសហ គ្រាសឥណ្ឌូណេស៊ីជាច្រើនមានទំនុកចិត្តថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងមានភាពរីកចម្រើននាពេលខាងមុខ។
គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំមុន ទុនវិនិយោគសរុបរបស់ឥណ្ឌូនេស៊ីចូលមក វៀតណាមសម្រេចបានចំនួន ៦៥១,២១ លានដុល្លារអាមេរិក ដោយមានគម្រោងនៅ មានសុពលភាពចំនួន ១២០ ជាប់ចំណាត់ថ្នាក់លេខ ២៩ ក្នុងចំណោមប្រទេស និង តំបន់ដែនដីទាំង ១៤៣ ដែលមានការទុនវិនិយោគនៅវៀតណាម។ សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ីជាច្រើនកំពុងវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគ ជ័យនៅវៀតណាម ដូចជា៖ Ciputra, Traveloka, Gojek, Semen Indonesia ជាដើម។
លោក Arsjad Rasjid អតីតប្រធាន សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN)។ (រូបថត៖ VOV) |
ទាក់ទងនឹងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ីបានកើន ឡើងពី ៨,២០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ដល់ ១៤,១៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។ ឥណ្ឌូនេស៊ីក្លាយជាទីផ្សារនាំចេញធំទី ៣ និងជាទីផ្សារនាំចូលធំទី ២ របស់វៀតណាមនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំមុន។ នៅពេលអនាគត គោលដៅសំខាន់មួយ ដែលថ្នាក់ដឹកនាំវៀតណាម និងឥណ្ឌូនេស៊ី កំណត់គឺបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨។ លោក Arsjad Rasjid អតីតប្រធាន សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) ចាត់ទុកថា វិស័យថាមពល បៃតង ជាក់ស្ដែងគឺរថយន្តអគ្គិសនី គឺជាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ៖
“វៀតណាមកំពុងជំរុញការផលិតរថយន្តអគ្គិសនី។ ហេតុអ្វីបានជាយើងមិនសហ ប្រតិបត្តិការជាមួយគ្នាដើម្បីបង្កើតឡើងកម្លាំងសរុបក្នុងការផលិតអាគុយនិងគ្រឿង បន្លាស់។ ឥណ្ឌូណេស៊ីក៏មានវិស័យជាច្រើនដែលអាចអញ្ជើញវៀតណាមមកសហការ ផងដែរ។ ខ្ញុំជឿជាក់ថា យើងមានឱកាសដើម្បីជំរុញតម្លៃនិងកម្លាំងសរុបនៅក្នុង ក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើឱ្យប្លុកកាន់តែរឹងមាំជាងទៀត”៕