សហភាពអឺរ៉ុបបោះឆ្នោតគាំទ្រចំពោះការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន

(VOVWORLD) - នាថ្ងៃទី ៤ ខែ តុលា សហភាពអឺរ៉ុប (EU) បានយល់ព្រមលើការយកពន្ធបន្ថែម លើរថយន្តអគ្គិសនីរបស់ចិន ដែលនាំចូលក្នុងបរិបទនៃការចរចាជាមួយទីក្រុងប៉េកាំងដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះពាណិជ្ជកម្មដែលកំពុងបន្តប្រព្រឹត្តទៅ។ 
សហភាពអឺរ៉ុបបោះឆ្នោតគាំទ្រចំពោះការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន - ảnh 1រថយន្តរង់ចាំការនាំចេញនៅកំពង់ផែក្នុងខេត្ត Fujian ប្រទេសចិន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ (រូបថត៖ THX/TTXVN)

នៅឯការបោះឆ្នោត ប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើនបានអនុម័តផែនការដាក់ពន្ធបន្ថែមលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន។ មានតែប្រទេសអាឡឺម៉ង់ប៉ុណ្ណោះ ដែលជាមហាអំណាចរថយន្តរបស់ EU និងហុងគ្រីដែលបានបោះឆ្នោតប្រឆាំង។ មុននោះ រដ្ឋាភិបាលអាល្លឺម៉ង់និងក្រុមហ៊ុនផលិតរថយន្តបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតថា "សង្រ្គាមពាណិជ្ជកម្ម" ជាមួយប្រទេសចិន អាចប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសនេះ។ តាមគម្រោង ការសម្រេចដាក់ពន្ធនឹងចូលជាធរមានចាប់ពីថ្ងៃទី ៣១ ខែតុលា។

ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុប អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងបានអំពាវនាវឱ្យសហភាពអឺរ៉ុប ត្រឡប់មកដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់។ ទំនាក់ទំនងពាណិជ្ជកម្មរវាង EU និងចិនបានបង្កើនភាពតានតឹងក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសពីការដាក់ពន្ធបណ្តោះអាសន្នរហូតដល់ ៣៨,១% លើរថយន្តអគ្គិសនីដែលនាំចូលពីដៃគូអាស៊ីនេះ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ៤ ខែកក្កដា។ លើសពីនេះ សហភាពអឺរ៉ុបក៏កំពុងធ្វើការស៊ើបអង្កេត រហូតដល់ថ្ងៃទី ២ ខែវិច្ឆិកា ដើម្បីវាយតម្លៃថា តើអាជីវកម្មចិនកំពុងទទួលបានប្រាក់ឧបត្ថម្ភមិនយុត្តិធម៌ដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ