សហរដ្ឋអាមេរិកចង់ឱ្យមានដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះនៅមជ្ឈឹមបូព៌ា
(VOVWORLD) -ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែងបំណងចង់ឲ្យមានដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ព្រមទាំងបានឲ្យដឹងថា លោកនឹងដាក់ចេញផែនការសន្តិភាពមជ្ឈឹមបូព៌ាមុនពេលបញ្ចប់អាណត្តិ។
ប្រធានាធិបតីអាមេរិកលោក Donald Trump |
ថ្លែងមតិនៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benhamin Netanyahu នាថ្ងៃទី ២៦ ខែកញ្ញា នៅទីស្ដីការអង្គការសហប្រជាជាតិនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែងបំណងចង់ឲ្យមានដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ព្រមទាំងបានឲ្យដឹងថា លោកនឹងដាក់ចេញផែនការសន្តិភាពមជ្ឈឹមបូព៌ាមុនពេលបញ្ចប់អាណត្តិ។ នេះគឺជាលើកដំបូងហើយ ដែលប្រធានាធិបតី លោក Donald Trump បាន ប្រកាសគាំទ្រ ដំណោះស្រាយរដ្ឋពីរ។
ក្រោយពីពេលប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងយ៉ាងដូច្នេះ ប្រមុខគណៈបេសកម្មនៃ អង្គការរំដោះប៉ាឡេស្ទីន (PLO) ប្រចាំ នៅទីក្រុងវ៉ាស៊ីន តោនដែលត្រូវអាមេរិកបិទទ្វារ លោក Husam Zomlit បានច្រានចោល សេចក្ដីប្រកាសខាងលើរបស់ ប្រធានាធិបតីលោក Donald Trump ព្រមទាំងបន្តថា រាល់គោលនយោបាយរបស់សេតវិមានគឺកំពុងបំផ្លាញចោលក្តីសង្ឃឹមសន្តិភាពផងដែរ៕