ហ្វីលីពិនអបអរសាទរអគ្គលេខាធិការថ្មីASEAN លោក Le Luong Minh
(VOV) /  
រដ្ឋមន្ត្រីការបរទេសហ្វីលីពិន លោក Alber Del Rosario បានឡើងសម្លេងអបអរ សាទរ អគ្គលេខាធិការថ្មី ASEAN លោក Le Luong Minh។ លោក Alber Del Rosario
បាន សម្ដែងនូវការជឿជាក់ទៅលើការដឹកនាំរបស់ថ្នាក់ដឹកនាំអាស៊ានថ្មី លោក Le
Luong Minh ជាជនជាតិវៀតណាមដើមដំបូងធ្វើអគ្គលេខាធិការអាស៊ាន។ លោក
Alber Del Rosario ក៏បានសង្កត់ធ្ងន់ថា÷ ការផ្លាស់ប្តូរថ្នាក់ដឹកនាំចំពេលវេលា ដែល
អាស៊ានកំពុង ប្រឈមមុខនឹងរាល់ការសាក់ល្បងជាច្រើន ក្នុងការឯកភាពអំពីបញ្ហា សំខាន់មួយចំនួនក្នុងតំបន់ និងលោកក៏បានសម្ដែងការជឿជាក់ថា ជាមួយបទពិសោធន៍ និងសមត្ថភាពជំនាញដ៏ធំធេញរបស់ខ្លួន លោក Le Luong Minh នឹងបំពេញបេសកកម្ម
របស់ខ្លួនប្រកបដោយជោគជ័យ។
មុននោះ នាថ្ងៃទី ១ មករា ឆ្នាំ ២០១៣ លោកLe Luong Minh បានទទួលដំណែង
ជា អគ្គលេខាធិការប្តូរវេណរបស់អាសានជាផ្លូវការ ជាមួយអាណត្តិ៥ឆ្នាំ ពីលោក Surin
Pitsuwan ជនជាតិថៃ៕
![ហ្វីលីពិនអបអរសាទរអគ្គលេខាធិការថ្មីASEAN លោក Le Luong Minh - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_01_04/tải xuống.jpg) |
ហ្វីលីពិនអបអរសាទរអគ្គលេខាធិការថ្មីASEAN លោក Le Luong Minh(internet) |
-VOV