ហូឡង់និងចិនបង្កើនទំនាក់ទំនងសហប្រតិបត្តិការ

ហូឡង់និងចិនបង្កើនទំនាក់ទំនងសហប្រតិបត្តិការ - ảnh 1
ហូឡង់និងចិនបង្កើនទំនាក់ទំនងសហប្រតិបត្តិការ (រូបថតៈ THX/TTXVN)


(VOVworld)-នាថ្ងៃទី២២មិនា ប្រធានរដ្ឋចិនលោក Xi Jinpingបានអញ្ជើញជួបសម្តែង
ការគួរសមជាមួយព្រះមហាក្សក្រហូឡង់ Willem Alexander នៅរដ្ឋធានី Amsterdam ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងក្នុងឋានៈជាប្រធានរដ្ឋចិន១រូបទៅកាន់បណ្តា
ប្រទេសទ្វីបអឺរ៉ុប។ ព្រះមហាក្សក្រហូឡង់ Willem Alexander បានវាយតម្លៃខ្ពស់ចំពោះ
ទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងសម្តែងគោល បំណងថា ប្រទេសហូឡង់នឹង
ជាដៃគូរដ៏ល្អរបស់ចិនតាមរយៈបង្កើនការផ្លាស់ប្តូរ វប្បធម៌និងសហប្រតិបត្តិការ
ជាក់ស្តែងលើគ្រប់វិស័យ។

        រីឯខ្លួនវិញ ប្រធានរដ្ឋចិនលោក Xi Jinpingបានឲ្យដឹងថា ត្រៀមខ្លួនជាស្រេច
ផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំហូឡង់ អំពីការរៀបចំផែនការសម្រាប់អនាគត់ នៃ
ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី រួមចំណែកលើកកំពស់ទំនាក់ទំនងនៃប្រទេស
ទាំងពីរឡើងកំរិតថ្មីមួ និងជម្រុញឲ្យកាន់តែខ្លាំងថែមទៀតទំនាក់ទំនងរវាងចិន
ជាមួយបណ្តា ប្រទេសអឺរ៉ុបផងដែរ។ ក្នុងជំនួបសន្ទនានេះ លោក Xi Jinping និង
ព្រះមហាក្សក្រ ហូឡង់បានពិភាក្សាអំពីបណ្តាសកម្មភាពហិរញ្ញវត្ថុ និងប្រឆាំង
ភេរវកម្ម។ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងដើម្បីរួមគ្នាទប់ទល់ជាមួយ
ការសាកល្បងសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ