អគ្គលេខាបក្សលោក Nguyen Phu Trong៖ វៀតណាមនឹងរួមដំណើរជាមួយគុយបាជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើសាមគ្គីភាព និងការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងប្រជាជនវៀតណាមចំពោះបុព្វហេតុសុចរិតរបស់បក្ស និងប្រជាជនគុយបា។
អគ្គលេខាបក្សលោក Nguyen Phu Trong៖ វៀតណាមនឹងរួមដំណើរជាមួយគុយបាជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz

នារសៀលថ្ងៃទី២៩ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ នៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើសាមគ្គីភាព និងការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងប្រជាជនវៀតណាមចំពោះបុព្វហេតុសុចរិតរបស់បក្ស និងប្រជាជនគុយបា។ លោកបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលរួមដំណើរជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវទំនាក់ទំនងលើគ្រប់ក្របខ័ណ្ឌទាំងបីគឺកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជនព្រមទាំង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមក។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz បានសង្កត់ធ្ងន់ថា សមិទ្ធិផល និងបទពិសោធន៍នៃការផ្លាស់ប្ដូរថ្មីរបស់វៀតណាមគឺជាប្រភពគាំទ្រ លើកទឹកចិត្ត និងមានតម្លៃសម្រាប់បក្សកុម្មុយនិស្តគុយបាក្នុងដំណើរការដឹកនាំបដិវត្តន៍ អនុវត្តន៍វិធានការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ច-សង្គម  តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ