អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែន - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែន

(VOVworld)-នាររៀលថ្ងៃទី២០ធ្នូនៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត
 វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ
ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី​
រដ្ឋាភិបាលដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​នៅទីនេះ  លោក
Nguyen Phu Trong បានសម្តែងក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍​យ៉ាងល្អប្រ
សើរនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យនិងនិរន្តភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជាដែលនាំមកនូវផលប្រ
យោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងបានសម្តែងការដឹង
គុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជួយឧបត្ថម្ភដ៏ឧត្តងឧត្តមដែលគណៈបក្ស
ប្រជា ជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាលៃទុកសម្រាប់វៀតណាម
ក្នុងបុព្វហេតុ តស៊ូរំដោះប្រទេសជាតិមុននេះក៏ដូចជាក្នុងកិច្ចការផ្លាស់ប្តូរថ្មី កសាង
និងការពារមាតុ ប្រទេសនាបច្ចុប្បន្ន។​ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន
ស្នើឲ្យនាយក រដ្ឋមន្ត្រី សម្តេចហ៊ុនសែន បន្តផ្តោតការយកចិត្តទុកដាក់ដោះស្រាយ
រាល់ការលំបាក របស់ អង្គភាពអាជីវកម្មនិងបងប្អូនកម្ពុជាមានដើមកំណើតវៀត
ណាមដើម្បីពួកគេ ចូលរួមចំណែកកសាងប្រទេសកម្ពុជាសម្បូរធូរធានិងបង្កើនទំ
នាក់ទំនងអ្នកជិតខាង មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុនសែនក៏បានសម្តែងក្តីសប្បាយរីក
 រាយដែលបានមកបំពេញទស្សនជាផ្លូវការនៅវៀតណាមជាថ្មីម្តងទៀតនិងវាយតម្លៃ
ខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ
 ប្រទេសទាំងពីរ។ សម្តេចតេជោហ៊ុនសែនបានអះអាងថា ទោះបីជាសភាពការនៅ
 ពិភពលោកមានការផ្លាស់ប្តូរយ៉ាងដូចម្តេចក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងកម្ពុជានិង
វៀតណាមគ្មានថ្ងៃប្រែប្រួលទេ។​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកថា ប្រទេស
ទាំងពីរជាអ្នកជិតខាង ដូច្នេះត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធ
ជាមួយគ្នាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងដើម្បី ការអភិ
វឌ្ឍន៍របស់ទាំងវៀតណាមនិងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ