អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត អង្គការឆ្វេងនិយម និងមិត្តភក្តិអាមេរិក
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលអនាគត មហា សន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី ២២ កញ្ញា ម៉ោងក្នុងតំបន់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកុម្មុយ និស្ត អង្គការឆ្វេងនិយម និងមិត្តភក្តិអាមេរិក នៅទីក្រុងញូវយ៉ក។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ VOV) |
នៅក្នុងជំនួបទាំងនេះ សហប្រធានបក្សកុម្មុយនិស្តសហរដ្ឋអាមេរិក Rossana Cambron បានចែករំលែកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាមមួយដ៏ទំនើប វិបុលភាព ដោយចាត់ទុកថាជាគំរូសម្រាប់កំណើនប្រកបដោយនិរន្តរភាព ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងជាគំរូនៃការនាំយកទ្រឹស្តីនៃសង្គមនិយមក្លាយជាការពិត។ ក្នុងពេលជាមួយគ្នានោះ ប្រធានមូលនិធិផ្សះផ្សានិងអភិវឌ្ឍន៍ លោក John McAucliff បានស្ងើចសរសើរចំពោះការផ្សះផ្សារវាងប្រទេសទាំងពីរក្រោយសង្គ្រាម ដោយការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយមានបំណង់ចង់អោយ វៀតណាម ចែករំលែកបទពិសោធន៍ដើម្បីជំរុញការផ្សះផ្សាជាតិនិងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រជាជន។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការមនោសញ្ជេតនារបស់មិត្តភក្តិ និងប្រជាជនអាមេរិកចំពោះប្រទេសនិងប្រជាជនវៀតណាមតាមសម័យកាល; បញ្ជាក់គោលនយោបាយឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព និងសុខដុមរមនា កិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសនានាក្នុងនោះមានសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើសារដែលវៀតណាមបានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងការផ្សះផ្សាក្នុងពិភពលោក ចូលរួមដោះស្រាយបញ្ហាប្រឈមដែលមានចំណេះដឹងទូទៅដែលមនុស្សជាតិកំពុងជួបប្រទះ៕