អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅកោះ Con Co

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ តុលា ក្នុងកម្មវិធីការងារនៅខេត្ត Quang Tri អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានអញ្ជើញទៅទស្សនា និងក្តាប់មើលជីវភាពរស់នៅរបស់កម្មាភិបាលនិងប្រជាជនរស់ នៅនិងធ្វើការនៅស្រុកកោះ Con Co។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅកោះ Con Co - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធស្រុក Con Co ខេត្ត Quang Tri (រូបថត៖ Lam Khanh/TTXVN)

ស្រុកកោះ Con Co ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០៤  ជាស្រុកកោះតែមួយគត់នៅក្នុងខេត្តភាគកណ្តាលប៉ែកខាងជើងចំនួន ៦។ កោះនេះមានចម្ងាយពីដីគោកពី ១៣-១៧ ម៉ាយ; ផ្ទៃដីធម្មជាតិបច្ចុប្បន្នមាន ២៣០ ហិកតា។ កោះ Con Co ជាទីតាំងសំខាន់ជាពិសេសក្នុងវិស័យការពារជាតិនិងសន្តិសុខ; គឺជាច្រកទ្វារខាងត្បូងនៃឈូងសមុទ្រភាគខាងជើង ព្រមទាំងជាច្រកទ្វារអាកាសចរណ៍និងផ្លូវសមុទ្រអន្តរជាតិ។ ដូច្នេះ កោះមានតួនាទីសំខាន់ណាស់ក្នុងយុទ្ធសាស្ត្រការពារអធិបតេយ្យភាព ដែនសមុទ្ររបស់ប្រទេសជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឲ្យស្រុកកោះ Con Co បន្តពង្រឹងសន្តិសុខ ការពារដែនសមុទ្រ  ដោយយកចិត្តទុកដាក់លើការផ្សាភ្ជាប់សន្តិសុខនិងការពារជាតិរវាងកោះ Con Co និងកោះផ្សេងៗទៀត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើរឲ្យមានការយកចិត្តទុកដាក់លើការរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់កម្មាភិបាលនិងប្រជាជនរស់នៅ និងធ្វើការនៅលើកោះនេះ ធានាបាននូវលក្ខខណ្ឌសិក្សា និងការថែទាំសុខភាពគ្រប់គ្រាន់សម្រាប់ប្រជាជន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានកត់ សម្គាល់ថា ការអភិវឌ្ឍទេសចរណ៍ត្រូវតែដើរតាមទិសនិរន្តរភាព ការពារបរិស្ថាន និងទេសភាពកោះសមុទ្រ។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជូនអំណោយដល់គ្រួសារកម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការលើកោះ ព្រមទាំងអញ្ជើញប្រគល់សម្ភារៈបរិក្ខារពេទ្យចាំបាច់មួយចំនួនដល់ស្រុកកោះ Con Co សម្រាប់បម្រើការពិនិត្យនិងព្យាបាលជំងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ