អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam៖ កសាងនិងពង្រឹងការទូតសម័យថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអញ្ជើញទៅជួបពិភាក្សាការងារជាមួយគណៈកម្មាធិការបក្សនៃក្រសួងការបរទេសស្ដីពីការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្សនិងអភិវឌ្ឍន៍វិស័យការទូត។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam៖ កសាងនិងពង្រឹងការទូតសម័យថ្មី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មាធិការបក្សនៃក្រសួងការបរទេស (រូបថត៖ VOV)

ក្នុងជំនួបនោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានអបអរសាទរចំពោះកម្មាភិបាល និងបុគ្គលិកការទូតទាំងអស់ ក្នុងឱកាសខួបលើកទី ៧៩ នៃការបង្កើតវិស័យ ទាក់ទិននឹងទិសដៅនាពេលខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានបញ្ជាក់ថា៖ “យើងត្រូវតែពង្រឹង និងកសាងការទូតសម័យថ្មី ដោយឈរលើមូលដ្ឋាននៃការទទួលមរតក និងអភិវឌ្ឍន៍គោលនយោបាយការបរទេស ដែលមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញ។ គោលដៅខ្ពស់បំផុតនៃសកម្មភាពកិច្ចការបរទេសក្នុងយុគសម័យថ្មីគឺធានាផលប្រយោជន៍ជាតិខ្ពស់បំផុត ដើម្បីបក្សរឹងមាំ ដើម្បីសង្គមនិយមវៀតណាមសម្បូរសប្បាយ ដោយមានតួនាទីសំខាន់ក្នុងប្រព័ន្ធនយោបាយសេដ្ឋកិច្ចសកល អរិយធម៌របស់មនុស្សជាតិដើម្បីភាពរុងរឿង និងសុភមង្គលរបស់ប្រជាជន។ ការទូត វៀតណាមត្រូវតែការពារផលប្រយោជន៍ជាតិ បម្រើប្រជាជន ខិតខំដើម្បីសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រជាជនក្នុងតំបន់"។

អគ្គលេខាបក្ស  ប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យថ្មី ការទូតវៀតណាមត្រូវឡើងកំពស់ថ្មី ដើម្បីបំពេញភារកិច្ចដ៏រុងរឿងថ្មី សក្តិសមជា “កម្លាំងត្រួសត្រាយឈានមុខ” រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ