អគ្គលេខាបក្ស Tran Phu ជាមួយបដិវត្តន៍វៀតណាមនិងស្រុកកំណើត Phu Yen
(VOVWORLD) /  
|
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh (VOV) |
Vovworld-អគ្គលេខាបក្ស Tran Phu ជាមួយបដិវត្តន៍វៀតណាមនិងស្រុក
កំណើត Phu Yen។ នេះជាប្រធានបទរបស់សិក្ខាសាលាវិទ្យាសាស្ត្រនាព្រឹកថ្ងៃទី
២៦មេសានៅទីក្រុង Tuy Hoa ខេត្ត Phu Yen (ភាគកណ្ឌាលវៀតណាម) ក្នុងឱកាសរំលឹកខួបលើកទី១១០នៃទិវាកំណើតអគ្គលេខាបក្ស Tran Phu-ជាអគ្គលេខាបក្ស
ដើមដំបូងរបស់បក្សកុម្មុយនីស្តវៀតណាម(ទី១ឧសភា)។ ថ្លែងមតិនៅសិក្ខាសាលា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh បានលើក
ច្បាស់ថា៖
“គំរូដ៏ភ្លឺចិញ្ចាចរបស់អគ្គលេខាបក្ស Tran Phu រស់ជានិច្ចក្នុងដួងចិត្តបក្ខជននិងបណ្ដាជំនាន់មនុស្សវៀតណាម។ សិក្ខាសាលាជាឱកាសដើម្បីយើងរំលឹកឡើងវិញ
នូវប្រពៃណីគាំទ្រកម្មាភិបាលបក្សជននិងប្រជាជនគ្រប់ស្រទាប់សកម្មរៀនសូត្រតាម
គំរូសីលធម៍លោកប្រធានហូជីមិញអគ្គលេខា Tran Phu និងយុទ្ធជនកុម្មុយនីស្តបុព្វ
បុរស តាមរយៈនោះអប់រំប្រពៃណីស្នេហាជាតិ ប្រពៃណីបដិវត្តន៍ភ្លឺស្វាងសំរាប់
ប្រជាជនគ្រប់ស្រទាប់ ពិសេសគឺជំនាន់វ័យក្មេងនាបច្ចុប្បន្ន។”
របាយការណ៍ បទអន្តរាគមជាង៣០របស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រប្រវត្តិសាស្ត្រនៅសិក្ខាសាលាបានប្រមូលផ្ដុំវាយតំលៃអំពីជីវិតជីវប្រវត្តបុព្វហេតុក៏ដូចជាការរួមវិភាគទានដ៏ធំធេងរបស់អគ្គលេខា Tran Phu ចំពោះបក្សរដ្ឋនិងប្រជាជនវៀត
ណាម៕
-VOVWORLD