អង្គការសហប្រជាជាតិផ្តល់ជំនួយចំនួន ២ លានដុល្លារដល់វៀតណាម ដើម្បីជំនះផលវិបាកបណ្តាលពីព្យុះនិងទឹកជំនន់

(VOVWORLD) - ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (OCHA) នៅថ្ងៃទី ២០ ខែកញ្ញា បានប្រកាសផ្តល់ជំនួយចំនួន ២ លានដុល្លារ សំដៅជួយប្រទេស វៀតណាមដាក់ពង្រាយកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីព្យុះ Yagi។
អង្គការសហប្រជាជាតិផ្តល់ជំនួយចំនួន ២ លានដុល្លារដល់វៀតណាម ដើម្បីជំនះផលវិបាកបណ្តាលពីព្យុះនិងទឹកជំនន់ - ảnh 1ប៉ូលិសចល័តសម្អាតភក់ និងផ្ទះប្រជាពលរដ្ឋនៅឃុំ Phuc Khanh ស្រុក Bao Yen ខេត្ត Lao Cai (រូបថត៖ Hoang Hieu/TTXVN)

សេចក្តីប្រកាសរបស់ OCHA បានឲ្យដឹងថា លោកស្រី Joyce Msuya អ្នកសម្របសម្រួលស្តីទីនៃជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិបាន បែងចែកថវិកាចំនួន ២ លានដុល្លារ ពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ (CERF) ជាថវិកាដំបូង សម្រាប់ឧបត្ថម្ដដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបមនុស្សធម៌របស់រដ្ឋាភិបាលវៀត ណាម។

សេចក្តីប្រកាសបញ្ជាក់ថា មូលនិធិនេះនឹងត្រូវផ្ទេរទៅឱ្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ដើម្បីបំពេញតម្រូវការសង្គ្រោះបន្ទាន់ភ្លាមៗនៅក្នុងខេត្ត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ជាពិសេសគឺខេត្ត Yen Bai និងខេត្ត Lao Cai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ