អង់គ្លេសនិង EU ខ្វែងគំនិតអំពីបញ្ហាសិទ្ធិប្រជាពលរដ្ឋក្នុងដំណាក់កាលអន្តរកាល

(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានព្រមាន ប្រជាបលរដ្ឋសហភាពអឺរ៉ុប (EU) ដែលមានផែនការទៅប្រទេសនេះនាឆ្នាំ ២០១៩ អាចបាត់បង់សិទ្ធិប្រយោជន៍មួយចំនួន។ 
 
អង់គ្លេសនិង EU ខ្វែងគំនិតអំពីបញ្ហាសិទ្ធិប្រជាពលរដ្ឋក្នុងដំណាក់កាលអន្តរកាល - ảnh 1 អង់គ្លេសនិង EU ខ្វែងគំនិតអំពីបញ្ហាសិទ្ធិប្រជាពលរដ្ឋក្នុងដំណាក់កាលអន្តរកាល

(VOVworld) – នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានព្រមាន ប្រជាបលរដ្ឋសហភាពអឺរ៉ុប (EU) ដែលមានផែនការទៅប្រទេសនេះនាឆ្នាំ ២០១៩ អាចបាត់បង់សិទ្ធិប្រយោជន៍មួយចំនួន។ ប្រការនេះត្រូវបានចាត់ទុកនឹង បណ្តាលឡើងការខ្វែងគំនិតជាមួយ EU ស្តីអំពីបញ្ហាសិទ្ធិនិងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ EU ក្នុងដំណាក់កាលអន្តរកាល។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន សារព័ត៌មាន នាថ្ងៃទី ១ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចនៅចិន នាយករដ្ឋមន្ត្រី Theresa May  បានឲ្យដឹងថា៖ បណ្ដាប្រជាពលរដ្ឋ EU ទៅកាន់អង់គ្លេសក្នុង ពេលដែលអង់គ្លេសនៅជាសមាជិកនៃសហភាពនេះទទួលបានសិទ្ធិនិងផលប្រ យោធន៍ជាក់ស្តែងមួយចំនួន។ ប៉ុន្តែ នឹងមានការខុសប្លែកចំពោះប្រជាពលរដ្ឋ EU ដែលទៅកាន់អង់គ្លេសក្រោយ Brexit។ ខណៈពេលនោះ អ្នកនាំពាក្យម្នាក់របស់ នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា៖ ប្រជាពលរដ្ឋ EU នៅមានបណ្តាសិទ្ធិនិង ផលប្រយោជន៍ដ៏ពេញលេញនៅអង់គ្លេសក្នុងដំណាក់កាលអន្តរកាល ពេលវេលា ដែលអង់គ្លេសនឹងបង្កើតយន្តការចុះបញ្ជីថ្មី។ បញ្ហានេះត្រូវបានចាត់ទុកជារបាំង មួយដែលអង់គ្លេសនិង EU នឹងត្រូវដោះស្រាយដើម្បីទទួលបានការព្រមព្រៀង មួយស្តីអំពីដំណាក់កាលអន្តរកាល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ