អង់គ្លេសបានអះអាងថានឹងមិនបំបែកបទបញ្ញត្តិត្រួតពិនិត្យហិរញ្ញវត្ថុបច្ចុប្បន្នក្រោយពី Brexit

(VOVWORLD) - អង់គ្លេសក៏មានបំណងចង់ឲ្យ សហភាពអឺរ៉ុបមានការវាយតម្លៃ “ជាវិជ្ជមាន” មុនខែមិថុនាខាងមុខដោយការពិតថាអង់គ្លេសបានដាក់បទបញ្ជា ហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបចូលក្នុងប្រព័ន្ធច្បាប់ជាតិដូច្នេះបទបញ្ញត្តិហិរញ្ញវត្ថុរបស់អង់គ្លេសត្រូវតែទទួលស្គាល់ថា “ស្រដៀងគ្នា” នៅក្នុងគ្រប់ករណី។
អង់គ្លេសបានអះអាងថានឹងមិនបំបែកបទបញ្ញត្តិត្រួតពិនិត្យហិរញ្ញវត្ថុបច្ចុប្បន្នក្រោយពី Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ៤ ខែមីនារដ្ឋមន្រ្តីក្រសួងសេវាកម្មហិរញ្ញវត្ថុអង់គ្លេសលោក John Glen បានឲ្យដឹងថាទីក្រុងឡុងដ៍គ្មានចេតនាបំផ្លាញបទបញ្ញត្តិត្រួតពិនិត្យវិស័យសេវាកម្មហិរញ្ញវត្ថុដ៏ធំ នៅក្នុងប្រទេសនេះទេ ក្រោយពីដំណើរការអន្តរការក្រោយ Brexit - អង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប (EU) - បានបញ្ចប់នៅចុងឆ្នាំនេះ។ ពោល គឺយោងទៅតាមលោក Glen អង់ គ្លេសមិនបានស្វែងរកវិធីធ្វើឲ្យវិស័យសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ក្លាយទៅ ជាភាពខុសប្លែកគ្នាដោយប្រើប្រាស់ស្តង់ដារទាបនៅក្នុងបទប្បញ្ញត្តិហិរញ្ញវត្ថុ។ សារសំខាន់នៅតែត្រូវគោរពតាមបទបញ្ជាខ្ពស់បំផុត។ អង់គ្លេសក៏មានបំណងចង់ឲ្យ សហភាពអឺរ៉ុបមានការវាយតម្លៃ “ជាវិជ្ជមាន” មុនខែមិថុនាខាងមុខដោយការពិតថាអង់គ្លេសបានដាក់បទបញ្ជាហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបចូលក្នុងប្រព័ន្ធច្បាប់ជាតិដូច្នេះបទបញ្ញត្តិហិរញ្ញវត្ថុរបស់អង់គ្លេសត្រូវតែទទួលស្គាល់ថា “ស្រដៀងគ្នា” នៅក្នុងគ្រប់ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ