អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤

អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤  - ảnh 1
អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤ (Image: VOV)


(VOVworld) – អាណិកជនវៀតណាមនៅឡាវក៏ដូចជាអាណិកជនវៀតណាមលើគ្រប់
ទិសទី លើពិភពលោកសុទ្ធតែយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភានីតិកាលទី
 ១៤ និង តំណាងក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់​អាណត្តិ ២០១៦-២០២១។ បង
ប្អូនអាណិកជន វៀតណាមលៃទុកក្តីសង្ឃឹមនិងជំនឿជាក់ទៅលើបេក្ខជនសំរាប់
ប្រជាជនដែលនឹងត្រូវបាន ជ្រើសរសើនឹងមានការរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍
ថែមទៀតរបស់ប្រទេសជាតិ។ ព្រះតេជ្ជគុណ Thich Minh Quang ព្រះនៅអធិការវត្ត
នៅរដ្ឋធានីវៀងច័ន្ធរបស់ឡាវ បានសម្តែងគោល បំណងថា៖​

        «អាណិកជនវៀតណាមនៅឡាវមានគោលបំណងថា៖ អ្នកបោះឆ្នោតក្នុង
ប្រទេសស្វែង រកអ្នកមានទេពកោសល្យអ្នកមានសិលធម៌ដើម្បីតំណាងឲ្យប្រជា
ពលរដ្ឋវៀតណាម អភិវឌ្ឍន៍ ប្រទេសវៀតណាមឲ្យកាន់តែខ្លាំងក្លាថែមទៀត។»

        មិនត្រឹមតែអាណិកជនវៀតណាមនៅឡាវ ប៉ុណ្ណោះទេ ថែមទាំង ថ្នាក់ដឹក
នាំក្រសួង ផ្នែកក្នុងរដ្ឋាភិបាលឡាវក៏បានយកចិត្តទុកដាក់ដល់ព្រឹត្តិការណ៍ដ៏
សែនសំខាន់នេះដែលកំពុង ប្រព្រឹត្តទៅនៅវៀតណាមទៀតផង។ អគ្គលេខាធិ
ការសមាគមន៍ឡាវ-វៀតណាម សាស្ត្រាចារ្យ បណ្ឌិត Saikhong Saiyasin ជឿជាក់
ថា៖ ការបោះឆ្នោតនៅវៀតណាមនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យរួម
ចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាមតាមទិសផ្លាស់ប្តូរថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ