អ៊ីតាលីបន្តផ្តល់ជំនួយបន្ថែមដល់វៀតណាមនូវវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៧៩៦.០០០ ដូស
(VOVWORLD) - ការសម្រេចចិត្តថ្មីបំផុតនេះ នាំមកនូវចំនួនវ៉ាក់សាំងសរុបដែលអ៊ីតាលីបានបរិច្ចាគដល់វៀតណាម ឡើងដល់ជាង ១,៦ លាន ដូស នាំវៀតណាមក្លាយជាដៃគូវ៉ាអាទិភាពក្នុងការទទួលវ៉ាក់សាំងធំបំផុតរបស់អ៊ីតាលីនៅទូទាំងពិភពលោក។
ក្រសួងការបរទេសវៀតណាមបានឲ្យដឹងនៅថ្ងៃទី ២១ ខែកញ្ញាថា រដ្ឋាភិបាលអ៊ីតាលីទើបតែប្រកាសការសម្រេចចិត្តផ្តល់ជំនួយបន្ថែមដល់វៀតណាមនូវវ៉ាក់សាំង AstraZeneca ចំនួន ៧៩៦.០០០ ដូស តាមរយៈយន្តការ COVAX ដើម្បីជួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ ការសម្រេចចិត្តថ្មីបំផុតនេះ នាំមកនូវចំនួនវ៉ាក់សាំងសរុបដែលអ៊ីតាលីបានបរិច្ចាគដល់វៀតណាម ឡើងដល់ជាង ១,៦ លានដូស នាំវៀតណាមក្លាយជាដៃគូវ៉ាអាទិភាពក្នុងការទទួលវ៉ាក់សាំងធំបំផុតរបស់អ៊ីតាលីនៅទូទាំងពិភពលោក។ អ៊ីតាលីក៏ជាសមាជិកមួយរបស់សហភាពអឺរ៉ុប (EU) ដែលមានការគាំទ្រធំបំផុតចំពោះវៀតណាមតាមរយៈយន្តការ COVAX។
យោងតាមក្រសួងការបរទេស នេះគឺជាជំនួយដ៏មានតម្លៃនិងទាន់ពេលវេលាដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីចំពោះវៀតណាមក្នុងគ្រាលំបាកនិងជាភស្តុតាងដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពយូរអង្វែងនិងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី។
សូមគូសបញ្ជាក់ថា មុននេះ នៅថ្ងៃទី ១៤ ខែកញ្ញា វៀតណាមបានទទួលវ៉ាក់សាំងចំនួន ៨១២.០៦០ ដូសរបស់ប្រទេសអ៊ីតាលីសម្រាប់បម្រើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩៕