|
អធីការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូកម្ពុជា (VOV) |
Vovworld-នាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងទំនាក់ទំនងជា
មួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាដឹកនាំដោយលោកស្រីសុខវិឡាយ
រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា។ អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀតណាមលោកស្រី Le Thi Thuy បានស្វាគមដំណើរ
ទស្សនកិច្ចរបស់គណៈប្រតិភូនិងសម្ដែងការជឿជាក់ថានេះនឹងជាឱកាសដ៏ថ្លៃថ្លា
ដើម្បីភាគីទាំងពីរផ្លាស់ប្តូរបទពិសោធន៍ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមនិងក្រសួងទំនាក់ទំនងជា
មួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា។ លោកស្រីសុខវិឡាយបានសម្ដែង
បំណងបន្តទទួលបានការជួយឧបត្ថម្ភរបស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមអំពី
បំប៉នជំនាញក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការងារអធិការកិច្ចដោះស្រាយ
ពាក្យប្តឹងតវ៉ាបរិហារនិងការងារបង្ការប្រឆាំងអំពើរពុករលួយក្នុងរយៈពេលខាងមុខ៕