"អ្នកចាប់ផ្តើមអាជីវកម្ម" មានចំនួនជាង ២០០០ នាក់ នៅវៀតណាម និង ពិភពលោក ចូលរួមសន្និសីទស្តីពីការចាប់ផ្ដើម

(VOVWORLD) - "អ្នកចាប់ផ្តើមអាជីវកម្ម" មានចំនួនជាង ២០០០ នាក់ នៅវៀតណាម និង និងបណ្តាប្រទេសជាច្រើននៅលើពិភាពលោក នឹងជួបជុំគ្នានៅទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ដើម្បីចូលរួមសន្និសីទចាប់ផ្តើមអាជីវកម្មអន្តរជាតិឆ្នាំ ២០១៨ (SURF 2018) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមិថុនាខាងមុខនេះ។
"អ្នកចាប់ផ្តើមអាជីវកម្ម" មានចំនួនជាង ២០០០ នាក់ នៅវៀតណាម និង ពិភពលោក ចូលរួមសន្និសីទស្តីពីការចាប់ផ្ដើម 

នេះគឺជាព្រឹត្តិការណ៍ចាប់ផ្តើមអាជីវកម្មដ៏ធំបំផុតនៅតំបន់ភាគកណ្តាល វៀតណាម ដែលរៀបចំឡើង ដោយ មជ្ឈមណ្ឌលបណ្តុះសហគ្រាស Da Nang។ តាមការគ្រោងទុកមាន គម្រោងចាប់ផ្តើមអាជីវកម្មចំនួន ៦០ រួមជាមួយ តាំងបង្ហាញផលិតផល-សេវាកម្មផ្លាស់ប្តូរថ្មី និង ការច្នៃប្រឌិតចំនួន ៥០ ស្តង់ ជាដើម។

លោក Vo Duy Khuong ប្រធានក្រុមប្រឹក្សាសម្របសម្រួល បណ្តាញចាប់ ផ្តើមអាជីវកម្ម Da Nang បានឲ្យដឹងថា៖       

“ការចាប់ផ្តើមអាជីវកម្មរបស់ Da Nang មានល្បឿនកំណើនយ៉ាង ឆាប់រស័សណាស់។ ក៏ប៉ុន្តែ អ្នកចាប់ផ្តើមអាជីវកម្មនានា បន្ទាប់ពីទទួលការ បណ្តុះបណ្តាលនៅមជ្ឈមណ្ឌលបណ្តុះសហគ្រាស គឺសុទ្ធសឹងតែមានការកង្វះ ដើមទុនជាច្រើន។ ដោយសារសំណាក់អន្តរជាតិមិនទាន់មានការយកចិត្តទុកដាក់ នៅឡើយទេ ថែមទាំងវិនិយោគិនក្នុងប្រទេសក៏មានការប្រុងប្រយ័ត្នណាស់ផងដែ ដែរ។ ហេតុដូច្នេះហើយ ក្តីសង្ឃឹមរបស់យើងខ្ញុំ គឺបង្កើតការតភ្ជាប់រវាង ការវិនិយោគនិងប្រភពដើមទុននៃមូលនិធិបរទេស ដើម្បីអ្នកចាប់ផ្តើមអាជីវកម្ម នៅទីក្រុង Da Nang  អាចទទួលបានប្រភពវិនិយោគទុន ពីវិនិយោគិនទាំងឡាយ និង អភិវឌ្ឍគម្រោងនានារបស់ខ្លួនឲ្យកាន់តែរីកចម្រើនយ៉ាងល្អប្រសើរផងដែរ។“

ក្នុងឱកាសនេះដែរ ជាលើកដំបូងដែលពិព័រណ៌ឧទ្ទេសនាមអំពីសមិទ្ធិផល នៃការ ផ្លាស់ប្តូរថ្មី និង ឆ្នៃប្រឌិតថ្មីរបស់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានប្រារព្ធ ឡើងក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃ ការបង្កើតទំនាក់ទំនងការ ទូតរវាង វៀតណាមនិងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ