អ្នកជំងឺឆ្លង COVID-19 ចំនួន៤ នាក់ទៀត ត្រូវបានប្រកាសជាសះស្បើយ
(VOVWORLD) - រហូតមកដល់ពេលនេះ នៅវៀតណាមមានអ្នកជំងឺសរុបចំនួន ៩៥ នាក់ដែលឆ្លង COVID-19 ត្រូវបានប្រកាសជាសះស្បើយ។
យោងតាមព័ត៌មានពីក្រសួងសុខាភិបាល នៅថ្ងៃទី ៦ ខែមេសា វៀតណាមមានអ្នកជំងឺឆ្លង COVID-19 ចំនួន ៤ នាក់ទៀត ត្រូវបានប្រកាសជាសះស្បើយ។ ហេតុដូច្នេះ រហូតមកដល់ពេលនេះ នៅវៀតណាមមានអ្នកជំងឺសរុបចំនួន ៩៥ នាក់ដែលឆ្លង COVID-19 ត្រូវបានប្រកាសជាសះស្បើយ។
អ្នកជំងឺទាំង ៤ នាក់នេះ គឺជាជនជាតិវៀតណាម ដែលត្រូវបានព្យាបាលនៅតាមមូលដ្ឋានដូចជាទីក្រុង Da Nang, Can Tho និង Tay Ninh។ អ្នកទាំងនេះ នឹងបន្តបាននៅដាច់ដោយឡែក តាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃបន្តទៀត៕