អ្នកជំនាញជប៉ុនលើកសំណើរបច្ចេកវិទ្យាកែលម្អទឹកទន្លេ To Lich

(VOVWORLD) -លោក Tadashi Yamamura បានឲ្យដឹងថា ភាគីជប៉ុនមានឧបករណ៍បច្ចេកវិទ្យាទំនើប bio-nano ដែលអាចដាក់នៅបាតទន្លេ To Lich ដើម្បីសម្អាតបាតទន្លេ។
អ្នកជំនាញជប៉ុនលើកសំណើរបច្ចេកវិទ្យាកែលម្អទឹកទន្លេ To Lich - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបលោក បណ្ឌិត Tadashi Yamamura អ្នកជំនាញនៃអង្គការសហប្រជាជាតិទទួលបន្ទុកបរិស្ថាន និងជាប្រធានអង្គការជំរុញពាណិជ្ជកម្ម-បរិស្ថានជប៉ុន

នារសៀលថ្ងៃទី ១១ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបគណប្រតិបរិស្ថានជប៉ុន ដឹកនាំដោយ លោក បណ្ឌិត Tadashi Yamamura អ្នកជំនាញនៃអង្គការសហប្រជាជាតិទទួលបន្ទុកបរិស្ថាន និងជាប្រធានអង្គការជំរុញពាណិជ្ជកម្ម-បរិស្ថានជប៉ុន។

អញ្ជើញថ្លែងនៅទីនេះ លោក Tadashi Yamamura បានឲ្យដឹងថា ភាគីជប៉ុនមានឧបករណ៍បច្ចេកវិទ្យាទំនើប bio-nano ដែលអាចដាក់នៅបាតទន្លេ To Lich ដើម្បីសម្អាតបាតទន្លេ។ លោកក៏បានឲ្យដឹងថា ភាគីជប៉ុនបានស៊ើបអង្កេតនិងស្ទង់មតិអស់រយៈពេលពីរឆ្នាំ ដើម្បីលើកសំណើរនេះ ដោយមានគោលបំណងថា បច្ចេកវិទ្យាទំនើបនេះនឹងជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាចម្រោះទឹកខ្វក់។

ជាកិច្ចឆ្លើយតប នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះបច្ចេកវិទ្យានេះរបស់ជប៉ុន ព្រមទាំងឲ្យដឹងថានេះគឺជាវិស័យសហប្រតិបត្តិការដែលមានសក្តានុពលរវាងប្រទេសទាំងពីរ។ លោក នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមអ្នកជំនាញជប៉ុន និងអង្គភាពពាក់ព័ន្ធនានារបស់វៀតណាមសិក្សាស្រាវជ្រាវលំអិត និងសំរេចរៀបចំអនុវត្តតាមការកំណត់ ធានាគុណភាព និងប្រសិទ្ធភាព។ នេះគឺជាមូលដ្ឋានគ្រឹះដ៏ល្អ ដើម្បីចម្រោះទឹកខ្វក់នៅតំន់នានាផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ