អ្នកនេសាទត្រីខេត្ត Khanh Hoa ចេញ ដំណើរទៅនេសាទត្រីនៅប្រជុំកោះ Truong Sa
(VOV) /  
|
នាវាជិត៤០គ្រឿងធ្វើនេសាទត្រីឆ្ងាយពីឆ្នេរសមុទ្ររួមជាមួយអ្នកនេសាទត្រីខេត្ត Khanh Hoa រាប់រយនាក់នាថ្ងៃទី១៥កុម្ភៈបានធ្វើពិធីចេញដំណើរចាប់ផ្ដើមឆ្នាំនេសាទត្រីទៅដំបន់ប្រជុំកោះ Truong Sa |
VOV-នាវាជិត៤០គ្រឿងធ្វើនេសាទត្រីឆ្ងាយពីឆ្នេរសមុទ្ររួមជាមួយអ្នក
នេសាទត្រីខេត្ត Khanh Hoa រាប់រយនាក់នាថ្ងៃទី១៥កុម្ភៈបានធ្វើពិធីចេញដំណើរចាប់ផ្ដើមឆ្នាំនេសាទត្រីទៅដំបន់ប្រជុំកោះ Truong Sa អាជីវកម្មជលផលជាមួយ
បំណងឆ្នាំមួយអាកាសធាតុអំណោយផលអាជីវកម្មជលផលបានច្រើន។ ក្នុងដំណើរចេញទៅអាជីវកម្មនាដើមឆ្នាំនេះ ក្រៅពីនាវារបស់អ្នកនេសាទ Khanh Hoa នៅមាននាវារបស់អ្នកនេសាទខេត្ត Phu Yen, Binh Dinh ឆ្ពោះទៅដំបន់ប្រជុំកោះ
Truong Sa ខេត្ត Khanh Hoa ទៀតផង។ លោក Nguyen Van Sanh ម្ចាស់នាវាមួយនៅ
ស្រុក Hoai Nhon ខេត្ត Binh Dinh បានឲ្យដឹងថា៖
“ឆ្នាំនេះចង់ឲ្យរដ្ឋជួយឧបត្ថម្ភឲ្យប្រជាអ្នកនេសាទត្រីទាន់ពេលវេលា ប្រសិន
បើរដ្ឋយកចិត្តទកដាក់ជួយឧបត្ថម្ភខ្ពស់ជាងគឺកាន់តែល្អ។ ឥឡូវនេះធ្វើអាជីវកម្ម
មិនដូចមុនទៀតឡើយ ឥឡូវនេះបានធ្វើអាជីវកម្មនៅឆ្ងាយជាងហើយ។”
ក្នុងឆ្នាំ២០១២តំលៃប្រេងស៊ាំងបានកើនខ្ពស់ ប៉ុន្តែដោយសារត្រូវបានរដ្ឋជួយ
ឧបត្ថម្ភប្រេងស៊ាំងសម្ភារៈទាក់ទងចម្ងាយឆ្ងាយ បរិមាណទិន្នផលជលផលបាន
កើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។ លោក Do Trung Hiep ប្រធានគណៈកម្មាធិការ
គ្រប់គ្រងកំពង់ផែ Hon Ro និងផ្សារជលផលខាងត្បូងភាគកណ្ដាលទីក្រុង Nha
Trang ខេត្ត Khanh Hoa ចង់ថា៖
“ដំណើរចាប់ផ្ដើមឆ្នាំធ្វើអាជីវកម្មដើមឆ្នាំនេះ បំណងរបស់កំពង់ផែក៏ដូចជាប្រជាជនគឺអាជីវកម្មបានជលផលជាច្រើន តំលៃកើនឡើង។ រីឯកំពង់ផែក៏បាន
ត្រៀមជាស្រេចបំរើឲ្យប្រជាជនចេញទៅសមុទ្រយ៉ាងងាយស្រួលបំផុត៕”
-VOV