អ្នកនេសាទវៀតណាមចាប់ផ្តើមរដូវធ្វើអាជីវកម្មថ្មីលើសមុទ្រ Truong Sa ខេត្ត Khanh Hoa
|
អ្នកនេសាទវៀតណាមចាប់ផ្តើមរដូវធ្វើអាជីវកម្មថ្មីលើសមុទ្រ Truong Sa ខេត្ត Khanh Hoa
(Image: Vietnam+) |
(VOVworld) – ក្នុងប៉ុន្មាថ្ងៃដើមឆ្នាំ ២០១៤ នាវានេសាទត្រីរាប់រយក្បាលរបស់ អ្នកនេសាទនៅបណ្ដាខេត្តប៉ែកខាងត្បូងភាគកណ្ដាលវៀតណាមបានចេញទៅ
សមុទ្រ ចាប់ផ្តើមរដូវធ្វើអាជីវកម្មថ្មីលើសមុទ្រ Truong Sa ខេត្ត Khanh Hoa ។ លោក
Nguyen Van Hao អ្នកនេសាទម្នាក់នៅឃុំ Phuoc Dong ទីក្រុង Nha Trang ខេត្ត Khanh
Hoa បានចែករំលែកថា៖
“ជារៀលរាល់ឆ្នាំ ខ្ញុំចេញទៅសមុទ្រនេសាទត្រី ២ លើក។ នាដើមឆ្នាំ ខ្ញុំទៅនេសាទ
ក្នុងរយៈពេលពី ១ ខែដល់ពី ២ ខែ។ ទិន្នផលត្រីឆ្នាំនេះបានកើនឡើង អ្នកនេសាទ
ដូច យើងខ្ញុំសង្ឃឹមនឹងនេសាទត្រីបានភាគផលច្រើន។”
តាមប្រធានសមាគន៍របរនេសាទត្រីខ័ណ្ឌទី ៦ ទីក្រុង Tuy Hoa ខេត្ត Phu Yen លោក
Phan Thuan បានឲ្យដឹងថា៖
“បំណងប្រាថ្នារបស់ប្រជាជនគឺទិន្នផលត្រីខ្ពស់លក់ដាច់។ អ្នកនេសាទចេញទៅ សមុទ្រនេសាទត្រីផងនិងបង្កើតក្រុមការពារអធិបតេយ្យភាពកោះសមុទ្ររបស់
វៀតណាមផង៕”