អ្នកស្ម័គ្រចិត្តអូស្ត្រាលីបានរួមវិភាគទានក្នុងការអភិវឌ្ឍប្រទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី៤ខែធ្នូនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Craig Chittick បានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តអូស្ត្រាលី ដែលតំណាងឲ្យបណ្តាអង្គការនិងដៃគូដទៃ ក្នុងឱកាសរំលឹកខួប អនុស្សវរីយ៍ទិវាស្ម័គ្រចិត្តអន្តរជាតិ (ថ្ងៃទី៥ខែធ្នូ)។
អ្នកស្ម័គ្រចិត្តអូស្ត្រាលីបានរួមវិភាគទានក្នុងការអភិវឌ្ឍប្រទេសវៀតណាម - ảnh 1 អ្នកស្ម័គ្រចិត្តអូស្ត្រាលីបានរួមវិភាគទានក្នុងការអភិវឌ្ឍប្រទេសវៀតណាម

ក្នុងឆ្នាំ ២០១៨ ប្រធានបទនៃទិវា ស្ម័គ្រចិត្តអន្តរជាតិ គឺ « អ្នកស្ម័គ្រចិត្តសាងសង់សហគមន៍ជាមួយនឹងសមត្ថភាពបន្ស៊ាំល្អ»។ ថ្លែងមតិនៅក្នុងព្រឹត្តិការនេះ លោក Craig Chittick បានសំដែងនូវមោទនភាព នៅពេលដែលអ្មកស្ម័គ្រចិត្តអូស្ត្រាលីមិនត្រឹមតែរួមវិភាគទានក្នុងជោគជ័យរបស់អង្គការនានានៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិវឌ្ឍន៍របស់វៀតណាមទៀតផង ហើយម្យ៉ាងវិញទៀត អ្នកស្ម័គ្រចិត្តអូស្ត្រាលីទាំងនេះសុទ្ធតែជាអ្នកតំណាងឲ្យបំណងសុច្ឆន្ទៈក្នុងការកសាងទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងអូស្ត្រាលីនិងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ