អនុប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអ្នកធ្វើហិរញ្ញប្បទានមូលនិធិគាំពារកុមារវៀតណាម
![អនុប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអ្នកធ្វើហិរញ្ញប្បទានមូលនិធិគាំពារកុមារវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_01_25/tre_em_boju.jpg) |
អនុប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអ្នកធ្វើហិរញ្ញប្បទានមូលនិធិគាំពារកុមារវៀតណាម (VOV) |
Vovworld-តាមរបាយការណ៍របស់មូលនិធិគាំពារកុមារវៀតណាមឆ្នាំ២០១៤
មូលនិធិចលនាបានចំនួនប្រាក់ជាង៩៥ពាន់លានដុងដើម្បីជួយឧបត្ថម្ភកុមារជាង
៨៦ពាន់នាក់មានស្ថានភាពលំបាកជាពិសេសនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ជួយឧបត្ថម្ភចំនួនប្រាក់ប្រមាណ១១១ពាន់លានដុងសំរាប់បណ្ដាឆ្នាំជាបន្ត។ ថ្លែង
មតិនៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូដំណាងអ្នកធ្វើហិរញ្ញប្បទាន
មូលនិធិគាំពារកុមារវៀតណាមនារសៀលថ្ងៃទី២៤មករា អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានថ្លែងអំណរគុណនិងមានបំណងអ្នកធ្វើហិរញ្ញប្បទាន
បន្តរួមដំណើរជាមួយមូលនិធិគាំពារកុមារវៀតណាមដើម្បីកាន់តែមានសាលាថ្មីជា
ច្រើនត្រូវបានកសាង កាន់តែជួយឧបត្ថម្ភសិស្សានុស្សិសកុមារមានស្ថានភាពលំបាក
ជាច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕