អនុប្រធានរដ្ឋវៀតណាមទៅជូនអំណោយសំរាប់បណ្ដាគ្រួសារគោលនយោបាយនៅខេត្ត Quang Binh
|
អនុប្រធានរដ្ឋវៀតណាមទៅជូនអំណោយសំរាប់បណ្ដាគ្រួសារគោលនយោបាយនៅខេត្ត Quang Binh(vov) |
(VOV)_រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាយុទ្ធជនពលី យុទ្ធពិការ នាព្រឹកថ្ងៃទី
១៨ កក្កដា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានរួមជាមួយថ្នាក់ ដឹកនាំក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានអញ្ជើញទៅសាក សួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាគ្រួសារគោលនយោបាយគំរូ នៅស្រុក
Quang Ninh ខេត្ត Quang Binh។ នៅទីនេះ អនុប្រធានរដ្ឋ Nguyen Thi Doan បានថ្លែងថា÷
“ទិវាយុទ្ធជនពលី យុទ្ធពិការ ថ្ងៃទី ២៧ កក្កដា ក្នុងរយះពេលខាងមុខនេះ ខ្ញុំមានគោល
បំណងថា÷ រដ្ឋអំណាចតំបន់ចាត់តាំងកម្មាភិបាល ទៅសាកសួរសុខទុក្ខបណ្ដាយុទ្ធជន
ពិការ។ ទីពីរ គោលនយោបាយចំពោះបណ្ដាយុទ្ធជនពិការត្រូវជាក់ស្ដែង ត្រូវយកចិត្ត
ទុក ដាក់ដល់បញ្ហាផ្ទះស្នាក់នៅ ធានារ៉ាប់រងសុខាភិបាល ពិនិត្យព្យាបាលជំងឺ …។ល៕”