អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក
(VOV)_ សន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី២៣ ត្រូវបានប្រារព្វឡើង នាថ្ងៃទី ៦ មិថុនា នៅទីក្រុងKuala Lumpur របស់ម៉ាឡេស៊ី។ចូលរូមសន្និសីទលើកនេះ មានដំណាងចំនួនជាង ១ ១០០នាក់ដែលក្នុងនោះ ថ្នាក់ដឹកនាំជានារី និងភរិយារបស់ បណ្ដាអ្នកប្រមុខរដ្ឋនៃប្រទេសមួយចំនួន និងសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្មធំៗលើ
ទូទាំងពិភពលោក។ ដោយក្នុងតួនាទីជាភ្ញៀវកិត្តយសពិសេសរបស់សន្និសីទ អនុប្រ
ធាន រដ្ឋវៀតណាម Nguyen Thi Doan បានថ្លែងមតិ នៅពិធីប្រារព្វសន្និសីទ អបអរសាទរ
ប្រធានបទរបស់សន្និសីទឆ្នាំនេះគឺ÷ នារីបង្កើតខឿនសេដ្ឋកិច្ចថ្មីនានា។ អនុប្រធានរដ្ឋ បានជូនដំណឹងអំពីសមិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយះ ពេល កន្លងទៅ ចែករំលែកបណ្ដាគោលនយោបាយ និងស្ថានភាពជាក់ស្ដែងជំរុញតួនាទី របស់នារីវៀតណាម ក្នុងការបង្កើតខឿនសេដ្ឋកចិ្ចថ្មីដោយចីរភាពជាង។ អនុប្រធានរដ្ឋ ក៏បានសម្ដែងគោលបំណងថា÷បន្ទាប់ពីសន្និសីទ សារលិខិតមួយនឹងបានផ្ញើដល់ថ្នាក់
ដឹកនាំរដ្ឋ និងរដ្ឋាភិបាល នៃប្រទេសនានា អំពាវនាវបង្កលក្ខណះងាយស្រួលបំផុតសំរាប់នារី ក្នុងការងារនិងជីវភាពរស់នៅ។ ពិសេសគឺជួយឧបត្ថម្ភនិងបង្កលក្ខណះដើម្បី នារីអាចរួមវិភាគទានច្រើនជាងទៀត ក្នុងការបង្កើតបណ្ដាខឿនសេដ្ឋកិច្ចថ្មី៕