អនុប្រធានរដ្ឋសភាលោក Do Ba Ty ត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្ត Binh Thuan
|
អនុប្រធានរដ្ឋសភាលោក Do Ba Ty ត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្ត Binh Thuan |
(VOVworld)-នាថ្ងៃទី១៣ឧសភា ក្រុមឃ្លាំមើល ត្រួតពិនិត្យការងាររៀបចំបោះឆ្នោត របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងក្រុមប្រឹក្សាជាតិរៀបចំការ បោះឆ្នោត ដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Do Ba Ty បានអញ្ជើញទៅ ត្រួតពិនិត្យការ ងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១នៅខេត្ត Binh Thuan ។ នៅទីនេះ លោក Do Ba Ty បាន
វាយតម្លៃថា ខេត្ត Binh Thuan បានសកម្ម ម្ចាស់ការ និងអនុវត្តត្រឹម តាមបទប្បញ្ញត្តិ
នៃការងារបោះឆ្នោត ជាពិសេសគំបំពេញល្អការងារផ្សព្វផ្សាយ ជូនដល់ប្រជាជន
អំពីទិវាបោះឆ្នោត និងរៀបចំឲ្យបេក្ខជនជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតផងដែរ។
លោក Do Ba Ty ក៏បានសំណូមពរឲ្យខេត្ត Binh Thuan បន្តការងារពិនិត្យនិងដោះ
ស្រាយនូវពាក្យបណ្តឹងតវ៉ាដែលទាក់ទិនទៅនឹងការងារបោះឆ្នោតតាមច្បាប់។ទន្ទឹម
ជាមួយគ្នានោះ ខេត្តត្រូវជម្រុញការងារផ្សព្វផ្សាយ ឃោសនាឲ្យប្រជាជនទៅបោះ
ឆ្នោតដោយស្មារតី “ទៅទាំងអស់គ្នានិងបោះឆ្នោតត្រឹមត្រូវ”ផងដែរ៕