អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានគណៈប្រតិភូ រដ្ឋសភាចិន ជប៉ុន កម្ពុជា
(VOVworld) - ក្នុងឱកាសចូលរួមមហាសន្និបាតAIPA លើកទី៣៥នៅឡាវ នា
រសៀលថ្ងៃទី១៧ កញ្ញាអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួលជួបសន្ទនាជាមួយប្រធានគណៈប្រតិភូរដ្ឋសភាចិន ជប៉ុននិងកម្ពុជា។
|
លោកស្រី Tong Thi Phong ទទួលជួបសន្ទនាជាមួយ
ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជាលោក ចៀមយាប |
នៅជំនួបជាមួយលោក ចៀមយាបប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ
និងធនាគារកម្ពុជា ភាគីទាំង២បានសង្កត់ធ្ងន់ថា ត្រូវរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ
និងចែករំលែកបទពិសោធន៍ក្នុងការងារនិតិបញ្ញាតិ្ត ត្រួតពិនិត្យ ក៏ដូចជាគាំទ្រគ្នា
ទៅវិញទៅមកនៅវេទិការសភាក្នុងតំបន់និងអន្តរជាតិនានា។លោក ចៀមយាប
បានអះអាងថា កម្ពុជាគាំទ្រយ៉ាងខ្លាំងក្លាចំពោះបណ្ដាទស្សនវិស័យរបស់រដ្ឋសភា
វៀតណាមនៅមហាសន្និបាតលើកនេះ ព្រមទាំងសន្យាថានឹងខិតខំប្រឹងប្រែងរួម
ជាមួយវៀតណាមកសាងសហគមន៍អាស៊ានផងដែរ។ក្នុងជំនួបសន្ទនាជាមួយ
គណៈប្រតិភូជប៉ុន លោកស្រី Tong Thi Phong និងប្រធានគណៈប្រតិភូរដ្ឋសភា
ជប៉ុនលោកShimpei Matsushita បានឯកភាពថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការ
កិច្ចចរចារការផ្លាស់ប្ដូរមតិ និងបទពិសោធន៍ក្នុងវិស័យនិតិបញ្ញាតិ្ត។
|
លោកស្រី Tong Thi Phong ទទួលជួបសន្ទនាជាមួយប្រធានគណៈប្រតិភូរដ្ឋសភាជប៉ុនលោក Shimpei Matsushita |
ចំណែកក្នុងជំនួបជាមួយលោក Chi Wan Chun ប្រធានគណៈកម្មាធិការកិច្ចការ
បរទេសនិងជាប្រធានគណៈប្រតិភូរដ្ឋសភាចិន លោកស្រី Tong Thi Phong បាន
វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំង
២នាពេលកន្លងទៅ និងស្នើរឲ្យភាគីទាំង២បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់
ខ្ពស់។ភាគីទាំង២ក៏បានឯកភាពជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ជា
ពិសេសគឺត្រួតពិនិត្យល្អរាល់ការខ្វែងគំនិតរវាងប្រទេសទាំង២ ដោះស្រាយទាន់
ពេលវេលា និងសមស្របចំពោះបណ្ដាបញ្ហាដែលកើកមានឡើង៕