អនុប្រធានរដ្ឋសភាវៀតណាមទទួលជូបសន្ទនារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទអ៊ីស្រាអែល
(VOV) /  
|
អនុប្រធានរដ្ឋសភាវៀតណាមទទួលជូបសន្ទនារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទអ៊ីស្រាអែល(http://www.cpv.org.vn/) |
(VOV)_នាថ្ងៃទី៣១តុលា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងជនបទអ៊ីស្រាអែល Yair Shamir ដែលកំពុងមានដំណើរមក បំពេញទស្សនកិច្ច នៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
បានអះអាងថា៖វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណង ជំរុញទំនាក់ទំនងលើច្រើនវិស័យជាមួយអ៊ីស្រាអែល។ អនុប្រធានរដ្ឋសភា Nguyen
Thi Kim Ngan បានចាត់ទុកថា៖សក្ដានុភាពសហប្រតិបត្តិការរវាង ប្រទេសទាំង ពីរនៅធំធេងណាស់ ពិសេសគឺក្នុងបណ្ដាវិស័យ៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម
សន្តិសុខ ការពារប្រទេស ពាណិជ្ជកម្មនិងវិនិយោគ។ ក្នុងវិស័យសហប្រតិ បត្តិ ការ រដ្ឋសភា អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើភាគីទាំងពីរត្រូវបន្ត
បង្កើនការផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការចែករំលែកបទពិសោធន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក នៅលើបណ្ដាវេទិកានៅក្នុងតំបន់និងអន្តរជាតិ៕
-VOV