អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបគណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែមីនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀត ណាមលោក Phung Quoc Hien បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន រួមមានថ្នាក់ដឹកនាំនិងតំណាងនៃសហគ្រាសនិងសម្ព័ន្ធក្រុម ហ៊ុនជួរមុខអាមេរិកចំនួន៤០អង្គភាពដូចជា Microsoft Google GE FedEX។ 
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបគណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ quochoi.vn)

នៅជំនួបនេះ លោក Phung Quoc Hien បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ដ៏ធំធេងរបស់សហគ្រាសអាមេរិកទៅក្នុងខឿនសេដ្ឋកិច្ចវៀតណាមនាពេលកន្លងទៅ។ លោកបានបន្តថា អាមេរិកជានិច្ចកាលជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ បំផុតរបស់វៀតណាមលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយការពង្រីកកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម គឺជាកម្លាំងចលករដើម្បីជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

        តាងនាមគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ប្រធាននិងជា អគ្គនាយកក្រុមប្រឹក្សាលោក Alexander Feldman បានថ្លែងអំណរគុណចំពោះ លោកអនុប្រធានរដ្ឋសភា Phung Quoc Hien ដែលបានលៃទុកពេលវេលាដើម្បី ទទួលជួបគណៈប្រតិភូ។ គណៈប្រតិភូអាមេរិក មានគោលបំណងថា នឹងបន្ត ទទួលបានការគាំទ្រពីរដ្ឋសភាវៀតណាមក្នុងការជំរុញសកម្មភាពអាជីវកម្មរបស់សហគ្រាសអាមេរិកនៅវៀតណាមអោយបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ