អនុប្រធានរដ្ឋ Nguyen Thi Doan ទទួលជួបជាមួយក្រុមនិស្សិតឡាវ

អនុប្រធានរដ្ឋ Nguyen Thi Doan ទទួលជួបជាមួយក្រុមនិស្សិតឡាវ - ảnh 1
អនុប្រធានរដ្ឋ Nguyen Thi Doan ទទួលជួបជាមួយក្រុមនិស្សិតឡាវ


(VOVworld)-នាថ្ងៃទី១៨កញ្ញានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោក
ស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយក្រុមនិស្សិតឡាវជាង៤០ នាក់​តំណាងឲ្យនិស្សិតឡាវជាង៩ពាន់នាក់ដែលកំពុងសិក្សាស្រាវជ្រាវនៅតាម សាលា
និងវិទ្យាស្ថានជាង១៥០របស់វៀតណាម ក្នុងឱកាសបវេសនកាលឆ្នាំ សិក្សាថ្មី
២០១៥-២០១៦។ នៅទីនេះ លោកស្រីអនុប្រធានរដ្ឋ បានសង្កត់ធ្ងន់ទៅ​លើកិច្ច
សហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលនៃប្រទេសទាំងពីរនា ពេលកន្លង
ទៅ ដែលទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។ ផ្នែកអប់រំនៃប្រ ទេសទាំងពីរ
វៀតណាមនិងឡាវ កំពុងអនុវត្តន៍បណ្តុះបណ្តាលប្រភពធនធាន មនុស្សសម្រាប់
ប្រទេសឡាវ។ពីមួយថ្ងៃទៅមួយថ្ងៃ មាននិស្សិតឡាវជាច្រើនមកបំពេញការសិក្សា
នៅ វៀតណាម។ លោកស្រីមានបំណងថា និស្សិតឡាវបន្តការខំប្រឹងប្រែងថែម
ទៀត ដើម្បីទទួលបានស្នាដៃល្អជាង សក្តិសមជាធនធានមនុស្សនាពេលអនាគត សំដៅកសាងប្រទេសឡាវសម្បូរុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ