អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយនាយករងសម្ព័ន្ធក្រុមហ៊ុន Microsoft
|
អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយនាយករងសម្ព័ន្ធក្រុមហ៊ុន Microsoft |
(VOV)_នារសៀលថ្ងៃទី២៩មិនា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោ To Lam
អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានជួបសន្ទនាជាមួយលោក Mark Day
នាយករងសម្ព័ន្ធក្រុមហ៊ុន Microsoft ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅ
វៀតណាម។ នៅទីនេះ អនុរដ្ឋមន្ត្រី To Lam បានវាយតំលៃខ្ពស់ចំពោះសកម្មភាព
ប្រកបដោយប្រសិទ្ធិភាពរបស់ក្រុមហ៊ុន Microsoft វៀតណាម ជាពិសេសគឺក្នុងការ
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Microsoft ជាមួយក្រសួង
នគរបាលវៀតណាម។ អនុរដ្ឋមន្ត្រី To Lam មានគោលបំណងថា៖ នាពេលខាងមុខ
នេះ ភាគីទាំងពីរនឹងបន្តជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការ សកម្មអនុវត្តបណ្ដា
ខ្លឹមសារសហប្រតិបត្តិការដែលបានឯកភាព។ តាមនោះ រួមចំណែកបំរើប្រកបដោយ
ប្រសិទ្ធិភាពបុព្វហេតុការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅប្រទេសនិមួយៗ។
រីឯ នាយករងសម្ព័ន្ធក្រុមហ៊ុន Microsoft លោក Mark Day បានអះអាងថា៖
បណ្ដាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិង
សម្ព័ន្ធក្រុមហ៊ុន Microsoft គឺជាក់ស្ដែង ប្រសិទ្ធិភាព។ លោក Mark Day ក៏បាន
សង្កត់ធ្ងន់ថា៖ភាគីទាំងពីរត្រូវបង្កើនការងារធានាសន្តិសុខ សុវត្ថិភាពព័ត៍មាន
ក្នុងវិស័យនានាដែលបានយកចិត្តទុកដាក់ដូចគ្នា៕