អបអរខួបលើកទី ២៥ ដែលវៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
(VOVWORLD) - ថ្ងៃនេះ មុននេះ ២៥ ឆ្នាំ (ពោលគឺ ២៧ កក្កដា ១៩៩៤ តែម្តង) វៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
រយៈពេល ២៥ ឆ្នាំកន្លងមក វៀតណាមតែងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញានេះ ដោយជានិច្ចកាលបានលើកកម្ពស់ នូវគោលការណ៍និងគោលបំណងនៃអនុសញ្ញាក៏ដូចជាមានវិធានការជាក់ស្តែងដើម្បីចូលរួមក្នុងការអនុវត្តអនុសញ្ញានេះ។
ដោយត្រូវបានចាត់ទុកថាជា “រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ” អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមមាន ១៧ជំពូក, ៣២០ មាត្រានិងឧបសម្ព័ន្ធ ចំនួន៩ ដោយកំណត់យ៉ាងពេញលេញនូវច្បាប់របស់តំបន់ដែនសមុទ្រ ក៏ដូចជាសិទ្ធិនិង កាតព្វកិច្ចរបស់ប្រទេសទាំងអស់ ទោះបីជាមានសមុទ្រឬពុំមានសមុទ្រក៏ដោយ។ អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ចាប់បដិសន្ធិមក បានគូសសញ្ញានៃការបង្កើតក្របខ័ណ្ឌច្បាប់អន្តរជាតិពេញលេញ ដែលអាចកែសម្រួលនូវសិទ្ធិនិងកាតព្វកិច្ចរបស់ប្រទេសទាំងអស់ក្នុងការប្រើប្រាស់សមុទ្រ ការគ្រប់គ្រងធនធានទឹកនិងការអភិរក្សប្រភពធនធាននេះតែម្តង។
ក្នុងនាមជាប្រទេសឆ្នេរសមុទ្រ ដែលឆ្នេរសមុទ្រមានប្រវែងជាង ៣.២៦០ គីឡូម៉ែត្រនិងកោះរាប់ពាន់់ទាំងធំទាំងតូច ក្នុងនោះមានទាំងប្រជុំកោះ Hoang Sa និង Truong Sa នោះ វៀតណាមមានអត្ថប្រយោជន៍ជាច្រើនដែលផ្សាភ្ជាប់ទៅនឹងសមុទ្ រ។ ដោយយល់ដឹងពីសារៈសំខាន់របស់សមុទ្រ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការចរចារសម្រាប់ចងក្រងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រតិបត្តិនូវអនុសញ្ញានេះ។ ពោលគឺ វៀតណាមតែងតែគាំទ្រគោលការណ៍និងគោលបំណងនៃអនុសញ្ញា ព្រមទាំងមានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីចូលរួមក្នុងការអនុវត្តអនុសញ្ញានេះផងដែរ។
ដោយគោលនយោបាយឥតងាករ៉េ តាមរយៈសន្តិវិធីដើម្បីដោះស្រាយជម្លោះនៅសមុទ្រ ហេតុដូច្នេះ វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអនុវត្តន៍ អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីដោះស្រាយជម្លោះ ស្តីពីការកំណត់ព្រំដែនសមុទ្រជាមួយបណ្តាប្រទេសជិតខាង ក្នុងនោះដែរ តែងតែប្រកាន់ខ្ជាប់នូវគោលការ ណ៍យុត្តិធម៌ដើម្បីរកដំណោះស្រាយសមហេតុផល។
នៅក្នុងបរិបទដែលកើតមានឡើងជម្លោះយ៉ាងស្មុគស្មាញនាពេលថ្មីៗនេះនៅឯសមុទ្រខាងកើត ការគោរពនិងអនុលោមពេញលេញនូវអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺកាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ក្នុងតំបន់ជាក់ជាពុំខាន៕