អភិរក្សនិងពង្រីកតម្លៃវប្បធម៌ខ្មែរ

អភិរក្សនិងពង្រីកតម្លៃវប្បធម៌ខ្មែរ - ảnh 1
វត្តខ្មែរនៅភូមិវប្បធម៌ជនជាតិជាយទីក្រុងហាណូយ
 (រូបថតៈ vietnamnet.vn)


(VOVworld)-នារសៀលថ្ងៃទី១៥មេសា នៅទីក្រុង​ Can Tho (ភាគខាងត្បូងវៀតណាម) សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិទីក្រុងហូជីមិញបានរៀបចំសិក្ខាសាលា
វិទ្យាសា ស្តីអំពី “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិខ្មែរនិងពុទ្ធសាសនាទក្ខិណ
និកាយតំបន់ Nam Bo ខាងកើតដល់ឆ្នាំ២០២០ទស្សនវិស័យដល់ឆ្នាំ ២០៣០”។នៅ
សិល្ខាសាលានេះ មតិរបស់តំណាងនានាបានចាត់ទុកថា ការផ្លាស់​ប្តូរទំនាក់ទំនង
វប្បធម៌រវាងបណ្តាតំបន់ និងបណ្តាសាសនាលើពិភពលោកកំពុងបាន ប្រព្រឹត្តទៅ
យ៉ាងខ្លាំងក្លានាសព្វថ្ងៃ។ ដោយហេតុនេះ តម្លៃវប្បធម៌ប្រពៃណី​របស់ជនជាតិខ្មែរ
កំពុងប្រឈមនឹងការសាកល្បងដ៏ធំទាមទារឲ្យមានរាល់វិធានការ សំដៅអភិរក្សនិង
ពង្រីកតម្លៃវប្បធ៌ដែលមានតាំងពីយូរលង់មកហើយ។ តំណាងទាំងឡាយក៏បានសង្កត់
ធ្ងន់ទៅលើសារៈសំខាន់របស់វត្តខ្មែរ ក្នុងសកម្មផាពវប្បធម៌ របស់ជនជាតិខ្មែរ។ ដោយ
ហេតុនេះការអភិរក្សនិងពង្រីកតម្លៃរបស់វត្តក្នុង សហគមន៍ជនជាតិខ្មែរជាបញ្ហាស្នូល
នាសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ