អភិវឌ្ឈន៏ទីផ្សារហ៊ុនអោយក្លាយទៅជាកាណាល់ប្រមូលផ្តុំទុនប្រកបដោយប្រសិទ្ធភាពអោយខឿនសេដ្ឋកិច្ច
ក្នុងឆ្នាំ 2012នេះ ក្រសួងហិរញ្ញាវត្ថុ នឹងធ្វើអធិបតី និងរួមសហការជាមួយ បណ្ដាក្រសួង ផ្នែក អនុវត្តយ៉ាងម៉ត់ចត់ យុទ្ធសាស្ត្រអភិវឌ្ឈន៏ទីផ្សារហ៊ុន ដែលទើបបាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម អនុម័ត សំដៅនាំទីផ្សារនេះ ក្លាយទៅជា កាណាល់ប្រមូលផ្តុំទុន ប្រកបដោយប្រសិទ្ធភាពអោយខឿនសេដ្ឋកិច្ច។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រី ក្រសួង ហិរញ្ញាវត្ថុ Vuong Dinh Hue នៅសន្និសិទអនុវត្ត ភារកិច្ចអភិវឌ្ឈន៏ ទីផ្សារហ៊ុន ឆ្នាំ 2012 ដែលទើបនឹងបានប្រព្រឹត្តទៅ នាថ្ងៃទី 3 មិនា នៅទីក្រុងហាណូយ។
|
រដ្ឋមន្ត្រី ក្រសួង ហិរញ្ញាវត្ថុ Vuong Dinh Hue ឆ្លើយសម្ភាសន៏អ្នកកាសែត(http://www.mof.gov.vn) |
តាមរបាយការណ៏របស់ គណះកម្មាធិការមូលធនប័ត្ររដ្ឋថា៖ ឆ្នាំ 2011 ជាឆ្នាំពោពេញទៅដោយការលំបាក់ ចំពោះទីផ្សារភាគហ៊ុន។ ចំពោះស្ថានភាពនេះ គណះកម្មាធិការមូលធនប័ត្ររដ្ឋ បានផ្ដល់មកនូវដំណោះសា្រយផ្ទាល់មួយចំនួន ជួយឧបត្ថម្ភអភិវឌ្ឈន៏ និង សុក្រិតទីផ្សារភាគហ៊ុន។ រដ្ឋមន្ត្រី ក្រសួង ហិរញ្ញាវត្ថុ Vuong Dinh Hue បានអះអាងថា៖
ក្នុងរយះពេលខាងមុខនេះ ក្រសួងហិរញ្ញាវត្ថុ និងធ្វើអធិបតី និងរួមសហការជាមួយ បណ្ដាក្រសួង ផ្នែក អនុវត្តយ៉ាងម៉ត់ចត់ យុទ្ធសាស្ត្រអភិវឌ្ឈន៏ទីផ្សារភាគហ៊ុន ដែលទើបបាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម អនុម័ត សំដៅ សុក្រិតបែបបទ រៀបចំឡើងវិញរចនាសម្ព័ន្ធទីផ្សារ លើកកំពស់គុណភាព ដើម្បីទីផ្សារហ៊ុន អាចក្លាយទៅជា កាណាល់ប្រមូលផ្តុំទុន ប្រកបដោយមានប្រសិទ្ធភាពអោយខឿនសេដ្ឋកិច្ចជាតិ៕