អភិវឌ្ឍន៍កសិកម្មតាមទិសកំណើនបៃតងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
(VOVWORLD) -នាថ្ងៃទី១៥មិថុនា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីអំពី “សកម្ម ភាពទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុក្នុងកាលៈទេសៈអនុវត្តកិច្ច ព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ”។
ជ្រុងមួយនៃទីក្រុង Buon Ma Thuot មើលពីខាងលើ (រូបថតៈVOV) |
អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា នេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Hoang Van Thang បានឲ្យដឹងថា៖
“ក្រសួងបានចេញផ្សាយនូវកម្មវិធីសកម្មភាពសំដៅអនុវត្តរាល់កិច្ចព្រមព្រៀង ប៉ារីសសម្រាប់ផ្នែកកសិកម្ម។ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជាក់ ក្រសួង ក៏បានជម្រុញការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកកសិកម្មតាមទិសលើកកំពស់តម្លៃ បន្ថែមនិងការអភិវឌ្ឍន៍និរន្តរភាព។ក្នុងនោះ អភិវឌ្ឍន៍តាមទិស “កំណើនបៃតង”។ទស្សនៈសម្រាប់ការអភិវឌ្ឍន៍គឺសម្របខ្លួនទៅនឹងប្រព័ន្ធអេកូឡូស៊ី”។
អនុវត្តតាមកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួកអាកាសធាតុ ដល់ឆ្នាំ២០៣០ វៀតណាមនឹងកាត់បន្ថយ៨%នៃការបញ្ចេញឧស្ម័នផ្ទះកញ្ជាក់។ ដើម្បីអនុវត្តរាល់ ភារកិច្ចទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុពីឥឡូវដល់ឆ្នាំ២០២០ វៀតណាម នឹងត្រូវប្រាក់ចំនួន៣០ពាន់លានដុល្លារអាមេរិកពីប្រភពថវិការរដ្ឋ ការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិរួមទាំងសហគ្រាសក្នុងនិងក្រៅប្រទេសទៀតផង៕