អភិវឌ្ឍន៌ទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-ចិនឲ្យស៊ីជម្រៅ
|
អគ្គលេខាធិការអាស៊ានលោក Le Luong Minh (រូបថតៈ TTXVN)
|
(VOVworld)-នាថ្ងៃទី១៧តុលា នៅទីក្រុងប៉េកាំង អគ្គលេខាធិការសមាគមបណ្តាប្រ
ជាជាតិអាស៊ី អាគ្នេយ៌ (អាស៊ាន) លោក Le Luong Minh ដែលកំពុងបំពេញទស្សន
កិច្ចជាផ្លូវការនៅចិន បានមានជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក
Wang Yi។ នៅ ទីនេះ លោក Wang Yi អះអាងថា អាស៊ានជាទិសដៅអាទិភាព
របស់គោលនយោបាយការទូតចំពោះអ្នកជិតខាងរបស់ចិន។ លោក Wang Yi
សង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងទៅ ប្រធានាធិបតីចិនលោក Xi Jinping និងនា
យករដ្ឋមន្រ្តីចិន លោក Ly Keqiang បានមានដំណើរទស្សនកិច្ចបណ្តាប្រទេសអា
ស៊ីអាគ្នេយ៌ និងនាំចេញសំណើរសំខាន់ជាច្រើន សំដៅបង្កើនទំនាក់ទំនងសហប្រ
តិបត្តិការ ទ្វេភាគីនិងកំណត់ទិសដៅអភិវឌ្ឍន៌នាពេលអនាគត។
អគ្គលេខាធិការលោក Le Luong Minh ចាត់ទុកថា ទំនាក់ទំនងដ៏ល្អប្រសើរ រវាងអាស៊ាននិងចិនរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសម្បូរុងរឿង
ក្នុងតំបន់៕