អាមេរិក-ជប៉ុនជម្រុញការដោះស្រាយជំលោះនៅសមុទ្រខាងកើតយ៉ាងឆាប់ៗ
|
ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន |
(VOVworld)-នាថ្ងៃទី១០តុលា អាមេរិកនិងជប៉ុនបន្តអំពាវនាវឲ្យភាគីទាក់ទិននា
នា ពន្លឿនដំណោះស្រាយការទូតសម្រាប់បណ្តាជំលោះនៅសមុទ្រខាងកើត។ ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកកាសែតនៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS)លើកទី៨ដែលទើបនឹងបញ្ចប់នៅប្រ៊ុយណេ រដ្ឋមន្រ្តីការបរទេសអាមេរិក
John Kerry លើកច្បាស់ថា ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើតគឺមានភាព
ចាំបាច់ណាស់ និងបណ្តាភាគី ទាក់ទិននានាដែលប្រកាសអធិបតេយ្យភាពលើ
សមុទ្រខាងកើតត្រូវមានភារកិច្ច បង្ហាញឲ្យច្បាស់ រាល់ការទាមទារអធិបតេយ្យ
ភាពរបស់ខ្លួន និងហើយ ទាមទារទាំងនេះត្រូវសមស្របជាមួយច្បាប់អន្តរជាតិ។
ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe សង្ឃឹមថា ភាគី
ទាក់ទិននានា ក្នុងជំលោះលើសមុទ្រខាងកើតនឹងសម្រេច COCយ៉ាងឆាប៉ៗ៕