អាមេរិកនិងកងកម្លាំងតាលីបង់បានតភ្ជាប់ការចរចាគ្នា

(VOVWORLD) - នាថ្ងៃទី២៩ ខែមិថុនា អាមេរិកនិងតាលីបង់បានរៀបចំឡើងកិច្ចចរចារថ្មីនៅ ទីក្រុង Doha ប្រទេសកាតា ក្នុងបរិបទដែលអាមេរិកមានបំណងចង់សម្រេចបាននូវចំណុចលោតផ្លោះមួយ មុនការបោះឆ្នោតប្រធានាធិបតីនៅអាហ្វហ្គានីស្ថាននា ខែកញ្ញាខាងមុខ។
អាមេរិកនិងកងកម្លាំងតាលីបង់បានតភ្ជាប់ការចរចាគ្នា - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

រាល់កិច្ចចរចាររវាងអាមេរិកនិងក្រុមតាលីបង់ ត្រូវបានចាប់ផ្តើមឡើងវិញនាខែតុលាឆ្នាំ ២០១៨ សំដៅឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងការដកទ័ព   អាមេរិកក្រោយរយៈពេល ១៧ ឆ្នាំដែលចូលរួមការធ្វើសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ហើយប្តូរទៅវិញក្រុមតាលីបង់ត្រូវធានាថា អាហ្វហ្គានីស្ថាននឹងមិនដែលបានក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ក្រុមជ្រុលនិយមនោះទេ។         អាមេរិកសង្ឃឹមថាភាគីទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងមួយមុនការបោះឆ្នោតប្រធានាធិបតីនៅអាហ្វហ្កានីស្ថាន ដែលធ្លាប់ត្រូវបានពន្យារពេល ២ ដង    រួចមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ