អាមេរិកនិងជប៉ុនព្រមានកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្ករឿងហេតុ

អាមេរិកនិងជប៉ុនព្រមានកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្ករឿងហេតុ - ảnh 1
អាមេរិកនិងជប៉ុនព្រមានកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្ករឿងហេតុ (Image: VNA)


(VOVworld) – អាមេរិកបានព្រមានដ៏តឹងរឹងចំពោះកូរ៉េខាងជើងស្តីពីបណ្ដា
សកម្មភាពដែលអាចធ្វើឲ្យស្ថានភាពក្នុងតំបន់ស្មុគស្មាញថែមទៀត បន្ទាប់ពី
 ព្យុងយ៉ាងប្រកាសធ្វើពិសោធប្រកបដោយជោគជ័យម៉ាស៊ីនមួយប្រភេទ
ប្រើសំរាប់ម៊ីស៊ីលអន្តរទ្វីប។ នាថ្ងៃទី ៩ មេសា អ្នកនាំពាក្យរងក្រសួងការ
បរទេសអាមេរិក លោក   Mark Toner បានលើកច្បាស់ថា៖ ភាគីអាមេរិក
បានមានរបាយការណ៍ ស្តីពីសេចក្តីប្រកាសរបស់កូរ៉េខាងជើងទាក់ទិន
ដល់បច្ចេកវិទ្យាម៉ាស៊ីនថ្មីសំរាប់ គាំច្រួចមីស៊ីលអន្តរទ្វីបនេះហើយ។
វ៉ាស៊ីនតោនស្នើរឲ្យព្យុងយ៉ាងអត់ធ្មត់ទង្វើរបស់ខ្លួនដែលធ្វើឲ្យតំបន់
អស្ថិរភាព ហើយប្រមូលផ្តុំអនុវត្តជំហានជាក់ស្តែង​ ឆ្ពោះទៅការអនុវត្ត
ដ៏ពេញលេញបណ្ដាកិច្ចសន្យានិងភារកិច្ចអន្តរជាតិ។ នាថ្ងៃដ ដែល
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានព្រមានថា៖ ព្យុងយ៉ាងនឹង
សង់តំលៃថ្លៃមួយដោយទង្វើបង្ករឿងហេតុរបស់ខ្លួនដោយមិនអើពើ
ដល់ប្រតិកម្ម របស់សហគមន៍អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ