អាមេរិកព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

អាមេរិកព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២៨ មេសា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានសំដែងការព្រួយបារម្ភ
អំពីលទ្ធភាពដែលចិនបន្តមានសកម្មភាពពូនជ្រុំដោយខុសច្បាប់នៅសមុទ្រខាង
កើត ដែលអាចនាំ ទៅគ្រោះអាសន្នកើតមានឡើងជំលោះយោធានៅតំបន់។មជ្ឈ
ដ្ឋានមន្ត្រីអាមេរិកក៏បានអំពាវនាវចិនឲ្យគោរពសាលក្រមរបស់តុលាការអន្តរជាតិ
ស្ដីអំពីបញ្ហាសមុទ្រខាងកើត។
នាថ្ងៃដដែល អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានព្រមានថា
ចិនកំពុងប្រឈមមុខនឹងគ្រោះអាសន្នបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវកេរ្តិ៍ឈ្មោះរបស់ខ្លួន
​ប្រសិនបើប្រទេសនេះមិនអើពើដល់ការសម្រេចចិត្តនាពេលខាងមុខរបស់ តុលា
ការអាជ្ញាកណ្ដាលអចិន្ត្រៃ La Hay ទាក់ទិនដល់ពាក្យបណ្ដឹងអំពីជំលោះនៅតំបន់
ថ្មីប៉ប្រះទឹក Scaborough រវាងចិននិងហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ