អាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន

អាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន - ảnh 1
អាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន(TTXVN)

          (VOV)_នារសៀលថ្ងៃទី ៩ មេសា នៅទីក្រុងប៉េកាំង (ចិន) ប្រធានរដ្ឋ​ចិន 
លោក Xi Jinping បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិអាមេរិក
 លោក Chuck Hagel ដែលកំពុងមានដំណើរទស្សន​កិច្ចនៅចិន។ នៅទីនេះ លោក
 Xi Jinping បានចាត់ទុកថា៖ចំពោះ​សភាព​ការណ៍នៅលើពិភពលោកដ៏ស្មុគ្រស្មាញ នាបច្ចុប្បន្ននេះ វិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបើកទូលាយជាង
ទៀត ដែលក្នុងនោះ​ កិច្ចសហប្រតិ​បត្តិការយោធានឹងដើរតួនាទីដ៏សែនសំខាន់។ ទំនាក់ទំនងសហប្រតិបត្តិការនេះនឹងអភិវឌ្ឍន៍ ដោយការ​ផ្អែកទៅលើកិច្ចព្រមព្រៀង
នៅ​សន្និសីទ​កំពូល​ចិន-អាមេរិក នៅ Sunnylands នាខែឧសភាឆ្នាំ២០១៣។ 

          លោក Chuck Hagel​ បានអោយដឹងថា៖ គោលដៅ​របស់ដំណើរ​ទស្សនកិច្ច
នៅចិនលើក នេះគឺបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ និងអាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន ដើម្បីបង្កើនទំនុកទុក
ចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាងទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ