អាមេរិកលើកទឹកចិត្តចិននិងហ្វីលីពីនធ្វើការចរចារស្តីពីជំលោះនៅសមុទ្រខាងកើត
|
អាមេរិកលើកទឹកចិត្តចិននិងហ្វីលីពីនធ្វើការចរចារស្តីពីជំលោះនៅសមុទ្រខាងកើត (VNA) |
(VOVworld) – នារសៀលថ្ងៃទី ២៦ កក្កដា នៅប្រទេសឡាវ រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry បានរៀបចំសន្និសីទកាសែតនៅខាងក្រៅសន្និសីទ
រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសន្និសីទទាក់ទិននានា។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
សារព័ត៌មាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងថា៖
លោកនឹងលើកទឹកចិត្តចិននិងហ្វីលីពីនចូលរួមការចរចារដើម្បីដោះស្រាយ
ជំលោះនៅសមុទ្រខាងកើតក្រោយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានជូនដំណឹងថា៖ លោកនឹងជួបធ្វើការជាមួយ
ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte នាថ្ងៃទី ២៧ កក្កដា នៅរដ្ឋធានី
ម៉ានីលដើម្បីដាស់តឿនប្រធានាធិបតីហ្វីលីពីនចូលរួមការសន្ទនា។ តាមលោក
Kerry ថា៖ ការដែល ចិនបដិសេធទទួលស្គាល់សាលក្រមរបស់តុលាការមជ្ឈត្តកម្ម
អចិន្ត្រីយ៍គឺជាការសាកល្បងមួយ។ សហគមន៍អន្តរជាតិ ក្នុងនោះមានអាមេរិក
ចាត់ទុកសាលក្រមពោលខាងលើមានចរិតលក្ខណៈគតិយុត្តិទាំងស្រុងដោយឈរ
លើច្បាប់អន្តរជាតិ៕