អាមេរិកអាចលើកពេល« ផ្អាកសង្គ្រាមពាណិជ្ជកម្ម»ជាមួយចិន

(VOVWORLD) - នាថ្ងៃទី ១២ ខែកុម្ភៈ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានកាសែតក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកអាចពិចារណាលើកពេល «បន្តិចបន្តូច» សំរាប់កាលកំណត់ចុងក្រោយនៃការ«ផ្អាក    សង្គ្រាម» ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។
 អាមេរិកអាចលើកពេល« ផ្អាកសង្គ្រាមពាណិជ្ជកម្ម»ជាមួយចិន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ក្រៅពីនោះ លោកក៏បានសំដែងនូវការទន្ទឹងរង់ចាំគ្រោងនឹងជួបជាមួយប្រធានរដ្ឋចិន លោក Xi JinPing ដើម្បីជួយឲ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នាលើចំណុចមួយចំនួនក្នុងកិច្ចព្រមព្រៀងនេះ។ លោក Donald Trump បានអះអាងថា គណៈប្រតិភូចរចារអាមេរិក នាថ្ងៃដែលមានវត្តមាននៅទីក្រុងប៉េកាំង មុនពេលរៀបចំជំនួបកំពូលនេះ សំដៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនកាលកំណត់ចុងក្រោយនៃកិច្ចព្រមព្រៀងផ្អាកសង្គ្រាមនាថ្ងៃទី    ១ ខែមិនាខាងមុខ។ យោងតាមលោក  Donald Trump  បានឲ្យដឹងថា ប្រសិនបើភាគីទាំងពីរអាចខិតជិតមកដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ លោកនឹង ពិចារណាលើការពន្យាពេលសំរាប់កាលកំណត់ចុងក្រោយនេះផងដែរ។ ប្រសិនបើភាគីទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងមុនថ្ងៃទី១ខែមិនាខាងមុខនោះ អាមេរិកអាចដំឡើងពន្ធពី ១០% ដល់ ២៥% លើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ឡើងដល់ ២០០ ពាន់ដុល្លាអាមេរិក។ ក្នុងនោះ ចិនមានលទ្ធភាពច្រើន នឹងវាយពន្ធតបតវិញក្នុងទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លាអាមេរិកលើទំនិញអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ