អាមេរិកអះអាងថាបន្តកិច្ចសហប្រតិបត្តិការជាមួយជប៉ុន - កូរ៉េខាងត្បូងដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួមនានា
(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា រដ្ឋមន្រ្តីការបរទេសអាមេរិក បានអះអាងថាទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួមខណៈពេលដែលមានប្រតិកម្មចំពោះភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe |
ឆ្លើយសំនួររបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រកាសថា "ក្នុងនាមជាសម្ព័ន្ធមិត្តនិងមិត្តភក្តិរបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ប្រការសំខាន់បំផុតគឺធានាទំនាក់ទំនងនិងភាពស្និទ្ធស្នាល រវាងប្រទេសទាំង ៣ ចំពោះបញ្ហាប្រឈមរួមនៅក្នុងតំបន់នេះ ដែលក្នុងនោះមានទាំងបញ្ហាជាច្រើនដែលកូរ៉េខាងជើងបានដាក់ចេញ ក៏ដូចជាអាទិភាពផ្សេងៗទៀតរបស់យើងនៅតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិ្រក និងនៅទូទាំងពិភពលោកផងដែរ៕