អ៊ុយក្រែនគ្រោងបង្កើនថវិកាការពារជាតិឡើង ២ ដង នាឆ្នាំ ២០១៥
|
អ៊ុយក្រែនគ្រោងបង្កើនថវិកាការពារជាតិឡើង ២ ដង នាឆ្នាំ ២០១៥ (Image: baotintuc.vn) |
(VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែន លោក Stepan Poltorak
បានអំពាវនាវបង្កើន ២ ដងថវិការការពារជាតិក្នុងឆ្នាំ ២០១៥ ដែលអនុញ្ញត្តិឲ្យ
កងទ័ព នៃប្រទេសនេះទិញអាវុធបរទេសសំដៅប្រយុទ្ធប្រឆាំងនឹងកំលាំង
ប្រឆាំងនៅតំបន់ខាង កើត។
ថ្លែងមតិនៅរដ្ឋសភាអ៊ុយក្រែន នាថ្ងៃទី ១២ ធ្នូ អ្នកប្រមុខក្រសួងការពារប្រទេស អ៊ុយក្រែនបានឲ្យដឹងថា៖ មនុស្សចំនួន ៤ សែននាក់នឹងត្រូវចូលកងទ័ព នាឆ្នាំ
២០១៥ និងហ្វឹកហាត់ទាហានជំនាញចំនួន ១០ ៥០០ នាក់។ នាខែឧសភា
កន្លងមក ប្រទេស នេះបានស្តារការកំណត់ចូលកងទ័ពចាប់បង្ខំ បន្ទាប់ពី
ឧបទ្វីប Crimea ត្រូវបានបញ្ចូលក្នុងសហព័ន្ធរុស្ស៊ីនិងជំលោះនៅតំបន់ខាង
កើតអ៊ុយក្រែន៕